​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​ស្វែងយល់​ពី​សារៈសំខាន់​នៃ​ការ​ចងក្រង​ស្ថិតិ

825
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ការ​ចងក្រង​ស្ថិតិ​ពិត​ជាមាន​សារៈសំខាន់​ចំពោះ សារ​ធារ​ណៈ​ជន ដើម្បី​ស្វែងយល់​ចំពោះ​អត្ថប្រយោជន៍ នៃ​ការ​ចងក្រង និង​ការប្រើប្រាស់​ទិន្នន័យ​ស្ថិតិ​សេដ្ឋកិច្ច​។ ក្នុងការ​រៀបចំ​គោ​លន​យោ​យ​បាយ​ម៉ាក្រូ​សិ​ដ្ឋ​កិច្ច ផែនការ​និង​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ និង​ការសិក្សា​ស្រាវជ្រាវ​នានា ដែល​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

​នេះ​ជាកា​លើកឡើង​របស់​មន្ត្រី​ធនាគារជាតិ​នៃ​កម្ពុជា ថ្លែង​ក្នុង​ពិធី​បើក សិក្ខាសាលា ស្តីពី សារៈសំខាន់​នៃ​ការចង់​ក្រង​ស្ថិតិ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដោយ​លោកស្រី នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង ធនាគារជាតិ​នៃ​កម្ពុជា រួមទាំង​មន្ដ្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោកស្រី ជា សេរី អគ្គនាយក​បច្ចេកទេស នៃ​ធនាគារជាតិ​នៃ​កម្ពុជា មានប្រសាសន៍ថា គោលបំណង​សំខាន់ នៃ​ការរៀបចំ​សិក្ខាសាលា​នេះ ធ្វើឡើង​ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ស្ថិតិ ដូច​អ្នក​ទាំងអស់គ្នា​មើលឃើញ​ហើយ​ថា ប្រទេស​កម្ពុជា​កំពុង​ដើរទៅ​មុខ​យ៉ាង​លឿន ។

​ដូច្នេះ​ហា​នី​ភ័យ​ខាងក្រៅ និង​ហា​នី​ភ័យ​ខាងក្នុង ក៏មាន​ច្រើនជាង​មុន​ដែរ​។ ប្រសិនបើ​យើង​ទទួលបាន​នូវ​ទិន្នន័យ ព័ត៌មាន​គ្រប់​គ្រាន់គ្រប់​ជ្រុងជ្រោយ ហើយ​អាចមក​វិភាគ​ទាន់ពេលវេលា​នោះ នឹង​អាចជួយ​កាត់បន្ថយ​ហា​នី​ភ័យ​ទាំងនេះ​បាន​។

​លោកស្រី ជា សេរី បាន​បន្ថែមទៀតថា ការ​ចងក្រង​ស្ថិតិ​ពិតជា​សំខាន់​ព្រោះ នៅពេលដែល​ធ្វើ​អ្វីមួយ​ចាំបាច់​ត្រូវមាន​ទិន្នន័យ​ដើម្បី​វិភាគ ប្រសិនបើ​មិនមាន​ទិន្ន័យ​ច្បាស់​ទេ មិនអាច​វិភាគ​ឬ​ធ្វើ​អ្វីមួយ​ដោយ​ច្បាស់លាស់​នោះឡើយ​។

លោកស្រី​បានបញ្ជាក់​ទៀតថា ការផ្សព្វផ្សាយ​ថ្ងៃនេះ គឺ​រវាង​ធនាគារជាតិ​នៃ​កម្ពុជា និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ​គឺ​ចង់​ផ្សព្វផ្សាយ​ទៅគ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​អាជីវករ និង​វិស័យ​អប់រំ​ជាដើម ដើម្បី​ឲ្យ​ពួកគាត់​យល់ដឹង​ពី​សារៈសំខាន់ និង​ចូលរួមចំណែក​ក្នុង​ការផ្ដល់​ទិន្នន័យ​។

ចំណែក លោកស្រី ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ចងក្រង​ស្ថិតិ ពិតជា​សំខាន់​តែ​នៅតែមាន​ផល​លំបាក មួយចំនួន​ដែល បាន​កើតឡើង​ដូចជា​បញ្ហា​ថវិកា​។

តែ​ទោះជា​យ៉ាងណា​ក៏​វិទ្យាស្ថាន​នៅតែ​បន្ដ​ខិតខំ ធ្វើ​យ៉ាង​ពង្រឹង​ការ​ចងក្រង​ស្ថិតិ​នេះ​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ព្រោះថា ប្រសិនបើ​គ្មាន​ស្ថិតិ​ទេ គឺ​ការធ្វើ​អ្វីមួយ​នឹង​ជួប​ការលំបាក​ច្រើន​៕S/

​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​ស្វែងយល់​ពី​សារៈសំខាន់​នៃ​ការ​ចងក្រង​ស្ថិតិ