​មន្ត្រី​ពេទ្យសត្វ​ខេត្តសៀមរាប​បាន​អះអាងថា​ជំងឺប៉េស្ត​អា​ហ្រិ្វ​ក​មិន​ឆ្លង​មក​មនុស្ស​ទេ

645
ចែករម្លែក
  • 10
    Shares

ដោយ​បាយ័ន​/​សៀមរាបៈ​លោក​យឿន​សែ​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប​បានបញ្ជាក់​ថា​ជានិច្ចកាល​មន្ត្រី​ការិយាល័យ​បាន​ចុះ​អនុវត្តន៍​វិធានការ​ជីវ​សុវត្ថិភាព​តាម​ដងផ្លូវ​ក្នុង​ខេត្តសៀមរាប​។

​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​សត្វ​គ្រប់​ប្រភេទ​និង​ធានាបាន​សុខ​សុវត្ថិភាព​ទាំង​មនុស្ស​និង​សត្វ​។​ក្នុងនោះ​ក៏​ដើម្បី​ការពារ​ជំងឺប៉េស្ត​អា​ហ្រិ្វ​ក​ASF​ដែល​កំពុង​ឆ្លង​មក​កម្ពុជា​ក្នុង​ខេត្តរតនគិរី​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​វៀតណាម​ជាពិសេស​ក្រុមការងារ​តែងតែ​ចុះ​អនុវត្តន៍​វិធានការ​ជីវ​សុវត្ថិភាព​តាម​បណ្តា​ទីសត្តឃាត​នានា​ក្នុង​ខេត្តសៀមរាប​។​

​លោក​ព្រំ​វិច​ប្រធានការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​បាន​ឲ្យ​ដឹងថា​កម្លាំង​ពេទ្យសត្វ​ខេត្តសៀមរាប​ជា​រៀងរាល់ថ្ងៃ​តែងតែ​ចុះ​ពិនិត្យ​និង​បាញ់ថ្នាំ​ការពារ​ជាប្រចាំ​ដើម្បី​ទប់ស្កាត់​ជំងឺ​ផ្សេងៗ​ហើយ​ជំងឺប៉េស្ត​អាហ្វ្រិក ASF នេះ បង្កឡើង​ដោយ​វីរុស ។​

ប៉ុន្តែ​មិន​ឆ្លង​មក​មនុស្ស​ទេ ហើយ​ជំងឺ​នេះ​មិនមែនជា​ជំងឺ​ថ្មី​ទេ វា​មាន​អាយុកាល​ជិត​១០០​ឆ្នាំ​មកហើយ​។ ដែល​ដំបូង​កើត​នៅលើ​សត្វ​ជ្រូក​នៅ​អា​ហ្រិ​ក ទៅ​អឺរ៉ុប រុស្សី ចិន វៀតណាម និង​ឆ្លង​មក​កម្ពុជា នៅ​ចុងខែ​មីនាឆ្នាំ​២០១៩​នេះ នៅ​ឃុំ​សោម​ធំ ស្រុក​អូយ៉ាដាវ ខេត្តរតនគិរី ។​

យោងតាម​ប្រកា​សលេខ​១៧៣​ប្រក​កសក​ចុះ​ថ្ងៃទី​០២​មេសា​ឆ្នាំ​២០១៩​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ស្តីពី​ការកំណត់​តំបន់​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អា​ហ្រិ​កម​ន្ត្រី​បច្ចេកទេស​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ខេត្ត​ចុះ​អនុវត្ត​ការងារ​បច្ចេកទេស​នៅ​តំបន់​ផ្ទុះ​ជំងឺ ។​

ក្នុងនោះ​បានសម្លាប់​សត្វ​ឈឺ សត្វ​ងាប់​ដោយ​ជំងឺ ដុត​កម្ទេចចោល ព្រមទាំង​ហាម​មិន​ឲ្យ​ទិញ លក់ ពិឃាតសត្វ​ឈឺ​,​ហាម​នាំ​សត្វ​ចេញ​ឆ្លងកាត់​តំបន់​ផ្ទុះ​ជំងឺ​ក្នុង​រង្វង់​២​គីឡូម៉ែត្រ​។​រួមជាមួយ​នឹង​វិធាន​ការបន្ត​ផ្សព្វផ្សាយ​ដល់​អ្នក​ចិញ្ចឹម​ជ្រូក​ហាម​នាំ​កាកសំណល់​ផ្ទះបាយ​មក​ធ្វើជា​ចំណី​ជ្រូក​ហាម​នាំ​សាច់ជ្រូក​ពី​កន្លែង​ផ្សេង​មក​ហូប​កន្លែង​កសិដ្ឋាន​ជ្រូក ៕S/

​ ​ ​រូបភាពៈ​មន្ត្រី​ពេទ្យសត្វ​ខេត្តសៀមរាប អះអាងថា ជម្ងឺប៉េស្ត​អា​ហ្រិ​ក ASF មិន​ឆ្លង​មក​មនុស្ស​ទេ​(​រូប​ថ​តៈបា​យ័ន​)​