​មន្ត្រី​ពេទ្យសត្វ​ចាប់​ជ្រូក​លួច​នាំចូល​ពី​វៀតណាម​៧០​ក្បាល​បូម​ឈាម​រកមើល​មេរោគ​ប៉េស្ត៍​ជ្រូក​អា​ហ្វិ្រ​ក​

394
ចែករម្លែក

​ដោយ​:​គង់​ហេង​/​ត្បូងឃ្មុំ​:​កាលពី​ថ្ងៃទី​២១​មេសា​២០១៩​មន្ត្រី​នាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​សហការ​ជាមួយ​មន្ត្រី​ពេទ្យសត្វ​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្តកំពង់ចាម​បាន​ចាប់​ជ្រូក​ចំនួន​៧០​ក្បាល​ដែល​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​វៀតណាម​ដើម្បី​បូម​យក​សំណាក​ឈាម​ធ្វើតេស្ត៍​រក​មេរោគ​ជំងឺប៉េស្ត៍​ជ្រូក​អាហ្វ្រិក​។​

​លោក រី ដា​វិ​ន ប្រធានការិយាល័យ​ផលិតកម្ម​សត្វ និង​បសុព្យាបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ២២ មេសា​ថា ខណ​:​នេះ​យើង​បាន​រឹបអូស​ដកហូត ប្រមូលយក​វត្ថុតាង​សត្វ​ជ្រូក​ចំនួន ៧០ ក្បាល និង​រថយន្ត​ម៉ាក​ហ៊ី​យាន​ដាយ​លេខក​៣៩៧៦​ភព​៣​។​

ដែល​បង្ក្រាបបាន​នៅតាម​ផ្លូវ​មាត់ទន្លេ​ស្ថិតក្នុង​ភូមិ​កំពង់ក្របី ឃុំ​ព្រែក​អា​ជី ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ យកទៅ​រក្សាទុក​នៅ​កន្លែង​មាន​សុវត្ថិភាព និង​បាន​បូម​យក​សំណាក​ឈាម ធ្វើតេស្ត​រក​ជំងឺប៉េស្ត៍​ជ្រូក​អាហ្វ្រិក​នៅ​នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​។​

​លោក​ប្រធានការិយាល័យ​បាន​ឲ្យ​ដឹង​ទៀតថា ករណី​បើ​លទ្ធផល​តេស្ត​ឈាម​រកឃើញ សត្វ​ជ្រូក​ចំនួន ៧០​ក្បាល​នោះ​មាន​ផ្ទុកមេរោគ​ជំងឺប៉េស្ត៍​ជ្រូក​អាហ្វ្រិក​គឺ​ខាង​ជំនាញ​នឹង​ដុត​បំផ្លាញចោល​និង​បើ​ករណី​គ្មាន​នោះ យើង​នឹង​ធ្វើការ​ផាក​ពិ​និ​ន័យ​ទៅតាម​ច្បាប់​។​

​លោក ដា​វិ​ន បាន​បន្តថា វត្តមាន​សត្វ​ជ្រូក​សង្ស័យ​មាន​ផ្ទុក​ជំងឺប៉េស្ត៍​ជ្រូក​អាហ្វ្រិក​ទាំងនេះ គឺ​ត្រូវបាន​ឈ្មួញ​ប្រើ​រូបភាព​ដឹក​ជ​ញ្ជួ​ន​តាម​ម៉ូតូ​ពី​ទឹកដី​ប្រទេស​វៀតណាម​តាម​ច្រករបៀង យកមក​លាក់ទុក​តាម​តំបន់​ព្រំដែន ហើយ​បាន​យក​រថយន្ត​ដឹក​ប្រមូល គេច​ពី​ផ្លូវជាតិ​ដើម្បី​ឆ្លង​សាឡាង ឬ​កំពង់ដ​យកទៅលក់​នៅតាម​បណ្តា​ខេត្តកំពង់ចាម ខេត្តកំពង់ធំ … ជាដើម​។​

​គួរ​បញ្ជាក់ថា​ជំងឺប៉េស្ត៍​ជ្រូក​អាហ្វ្រិក​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ចិន​ហើយ​បាន​ឆ្លង​រាលដាល​មក​ភាគ​ខាងជើង​នៃ​ប្រទេស​វៀតណាម​និង​បាន​ឆ្លង​ជា​បន្តបន្ទាប់​ស្ទើរ​ពេញ​ខេត្ត​របស់​ប្រទេស​នេះ​ពិសេស​កាលពី​ចុងខែ មីនា ឆ្នាំ​២០១៩ គឺ​ជំងឺ​ដែល​អាច​ឆ្លង​ដល់​មនុស្ស​មួយ​នេះ ត្រូវបាន​រកឃើញ​ផ្ទុះឡើង​នៅ​ភូមិ​មួយ ជាប់​ប្រទេស​វៀតណាម នៃ​ខេត្តរតនគិរី របស់​ប្រទេស​កម្ពុជា​៕S/​

#