​មន្ត្រី​មកពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ការងាររដ្ឋបាល

404

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ដោយ​ផ្អែកលើ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​កែទម្រង់​របស់​រាជរដ្ឋាភិបាល ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​មន្ត្រីរាជកា​រ ក្រោម​ប្រធានបទ «​ការងាររដ្ឋបាល​និង​ការគ្រប់គ្រង​» ។​

មន្ត្រីក្រោមឱវាទ​ប្រមាណ​ជាង​១០០​នាក់​មកពី​គ្រប់​នាយកដ្ឋាន និង​មន្ទីរ​វប្បធម៌​)​រាជធានី​-​ខេត្ត ដើម្បី​យកទៅ​អនុវត្តតាម​អង្គភាព រាងៗ​ខ្លួន​ឱ្យ​ដំណើរការ ការងារ​មាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ដើម្បី​ជា​គុណប្រយោជន៍​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។

​លោក​អ៊ុក​សុជាតិ​រដ្ឋលេខា​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​ថ្លែងថា​«​ដោយ​យល់ឃើញ​អំពី​សារៈសំខាន់​នៃ​ការងាររដ្ឋបាល​នេះ​ទើប​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​តាមរយៈ​សាលា​បណ្តុះបណ្តាល​ក្របខណ្ឌ​វប្បធម៌​។​

បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ដើម្បី​ធ្វើឱ្យ​វគ្គ​បណ្តុះបណ្តាល​នេះ​លេចចេញ​ជា​រូបរាង​។​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​សាលា​បណ្តុះបណ្តាល​ក្របខណ្ឌ​វប្បធម៌​បាន​អញ្ជើញ​នូវ​ថ្នាក់ដឹកនាំ​ក៏ដូចជា​សាស្ត្រាចារ្យ​ដែលមាន​ចំណេះដឹង​ជំនាញ​និង​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ការងាររដ្ឋបាល​នេះ​ធ្វើជា​គ្រូ​ឧទ្ទេសនាម​»​។

​លោក​បាន​បន្តថា​ការងាររដ្ឋបាល​គឺជា​ការងារ​មួយ​ដែល​គ្រប់​ក្រសួង​ស្ថាប័ន​ចំណុះ​រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្ត​យ៉ាង​សស្រាក់សស្រាំ​សំដៅ​ធ្វើអោយ​ប្រព័ន្ធ​នៃ​ការអនុវត្ត​បែប​រដ្ឋបាល​ទាំង​ថ្នាក់ជាតិ​រហូតដល់​ថ្នាក់ក្រោម​ជាតិ​មាន​ភាពទន់ភ្លន់​ប្រសើរ​ដើម្បី​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងមាន​ការកើនឡើង នាពេល​បច្ចុប្បន្ន​។

​លោក​បន្តថា ដោយឡែក​សម្រាប់​មន្ត្រីរាជកា​រ​ដែល​បម្រើ​ការងារ​ក្នុង​ក្រសួង​វប្បធម៌​ដូច្នេះ​ដែរ គឺ​ត្រូវបំពេញ​ចំណេះដឹង​នឹង​ពង្រឹង​នូវ​សមត្ថភាព​របស់ខ្លួន​ប​ន្ថែ​ម​ទៀត​លើ​កិច្ចការ​ការងាររដ្ឋបាល​នេះ ។​ដើម្បី​ធ្វើឱ្យ​ការអនុវត្ត​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​កាន់​តែមាន​ប្រសិទ្ធភាព​និង​គុណភាព​កាន់តែ​ប្រសើរឡើង តាមរយៈ​ការធ្វើ​វិក្រឹត្យការ សុ​ក្រឹត្យ​ការ​។​ការចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​នូវ​ជំនាញ​ថ្មីៗ​តាមរយៈ​ការសិក្សា​ផ្សេងៗ ដែល​ក្រសួង​បានអនុញ្ញាត​និង​បានដាក់ចុះ​ឱ្យ​អនុវត្ត​ក្នុង​ឆ្នាំ​នីមួយៗ​៕S/

​មន្ត្រី​មកពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ការងាររដ្ឋបាល

​មន្ត្រី​មកពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ការងាររដ្ឋបាល


​ ​