​មន្ត្រី​មន្ទីរអប់រំ​ខេត្ត​ព្រះសីហនុ​បាន​ចូលរួម​រំលែក​ទុក្ខ​ក្រុមគ្រួសារ​សព​អ្នកគ្រូ​ម្នាក់​ស្លាប់​

687
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​លោក​កែវ​ឡាយ​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​ព្រះសីហនុ​ដឹកនាំ​មន្ត្រី​ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​អ្នកគ្រូ​ចាន់​សុ​ភ័​ក្រ​អាយុ​២៦​ឆ្នាំ​ជា​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ចម្ការកៅស៊ូ​ដែល​បានទទួល​មរណ​:​ភាព​កាលពី​រសៀល​ថ្ងៃទី​២០​មិថុនា​ឆ្នាំ​២០១៩​ដោយ​គ្រោះថ្នាក់​ចរាចរ​ណ៏​។​

​សាកសព​បានធ្វើ​បុណ្យ​នៅផ្ទះ​ឪពុក​ជា​គ្រូបង្រៀន​ដែរ​នៅក្បែរ​សាលាបឋមសិក្សា​ហ៊ុនសែន​ក្រុង​ហើយ​សាកសព​ត្រូវ​បូជា​នៅវេលា​ម៉ោង​១៥​រសៀល​ថ្ងៃទី​២១​មិថុនា​២០១៩​នេះ​។​

​សូមបញ្ជាក់ថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​តាម​សមត្ថកិច្ច​បញ្ជាក់ថា​បង្ក​ឡើង​ដោយ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​មួយគ្រឿង​គ្មាន​ផ្លាកលេខ របស់​ក្រុមហ៊ុន​តាំង​ម៉េង​រ័ត្ន បើកបរ​ចុះ​ផ្លូវ​ចំណោត​ពី​ផ្លូវបំបែក​សេ​តេ ទៅ​ផ្លូវបំបែក​រ៉ា​។

លុះ​មកដល់​មក​កន្លែងកើតហេតុ ក៏​បុក​រះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​Scoopy ពណ៌​ស ពាក់​ផ្លាកលេខ​ព្រះសីហនុ ១G-៧៦៧៣ បណ្តាលឱ្យ​ស្ត្រី​(​អ្នកគ្រូ​) អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់ ក្រោយមក​បាន​ស្លាប់​ខណៈ​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​។​ជាមួយគ្នានេះ​អ្នកបើកបរ​រថយន្ត​បង្ក ក៍​រងរបួស​បាក់ជើង​ធ្ងន់ធ្ងរ​ដែរ ៕S/​