​មន្ត្រី​មន្ទីរ​កសិកម្ម​ចែក​សម្ភារៈ​កសិកម្ម​និង​ថវិកា​ម្នាក់​៤០​ម៉ឺន​រៀល​ដល់​កសិករ​គំរូ​២១​គ្រួសារ

497
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៩​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​។​លោក​រស់​ហេង​អភិបាលស្រុក​សង្គម​ថ្មី​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​បាន​នាំយក​សម្ភារៈ​កសិកម្ម​ជាច្រើន​ប្រភេទ​ចែកជូន​ប្រជាកសិករ​ចំនួន​១០៥​គ្រួសារ នៅ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ​។​

​លោក​ពឹង​ទ្រី​ដា​បាន​ថ្លែងថា​ក្នុងទិសដៅ​លើកកម្ពស់​ជីវភាព​ប្រជាកសិករ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត ស្របតាម​ទិសដៅ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ការណែនាំ​របស់​លោក​រដ្ឋមន្ត្រី ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។​

លោក​អភិបាលខេត្ត​ព្រះវិហារ​ម​ន្ទីរ​កសិកម្ម​ខេត្ត​តែង​យកចិត្តទុកដាក់​ជានិច្ច​ចំពោះ​បងប្អូន​ប្រជាកសិករ​ក្នុងនោះ​យើង​បាន​ចាត់​មន្ត្រី​បច្ចេកទេស​ចុះ​ជាប់​និង​ប្រជាកសិករ​ក៏ដូចជា​បង្កើត​កម្មវិធី​ចែក​សម្ភារៈ​កសិកម្ម​ផ្សេងៗ លើកទឹកចិត្ត​ប្រជាកសិករ​ទៀតផង​។​

​លោក​បន្តថា​ជាក់ស្តែង​ថ្ងៃនេះ​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​បាន​សហកា​រ​ជាមួយ​លោក​អភិបាលស្រុក​សង្គម​ថ្មី ដោយមាន​ការគាំទ្រ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​និង​ការប្រែប្រួល​អាកាសធាតុ ASPIRE បានធ្វើ​ការចែក​សម្ភារ​កសិកម្ម​ជាច្រើន​ប្រភេទ ជូន​កសិករ​ចំនួន​១០៥​គ្រួសារ ដោយ​ឥតគិតថ្លៃ ក្នុងនោះ​មាន​កសិករ​ចិញ្ចឹម​មាន់ ជ្រូក និង​កសិករ​ដាំ​បន្លែ​។​

​ជាមួយគ្នា​នោះ ក្រុម​កសិករ​គំរូ​ចិញ្ចឹម​មាន់​ក្នុង​មួយ​គ្រួសារ ទទួលបាន​សំណាញ់​អួន​បាំង​សុវត្ថិភាព ទ្រុង​បំបែក​ផ្សាំ​កូន​មាន់​ម្សៅ​ប្រេ​មិច​និង​ថ្នាំ​ទំលាក់​ព្រូន​។​ក្រុម​កសិករ​ចិញ្ចឹម​ជ្រូក​ទទួលបាន​ក្នុង​មួយ​គ្រួសារ ធុង​ស្ពេ​ត្រូ ក្បាល​បឺត ទុយោ​និង​ស្នូក​ចំណី​។ ចំណែក​ក្រុម​កសិករ​ដាំ​បន្លែ​គំរូ ក្នុង​១​គ្រួសារ ទទួលបាន​សំណាញ់​សួន​បន្លែ ធុង​ស្រោច​ទឹក និង​ពូជ​បន្លែ​៤​មុខ រួមមាន​៖ ត្រ​គួ​ន សណ្តែក​គួ ម្ទេស និង​ត្រសក់​។​

លោក​ពឹង​ទ្រី​ដា​បានបញ្ជាក់​ទៀតថា​បន្ថែម​លើសពីនេះ​កសិករ​គំរូ​២១​គ្រួសារ​ទទួលបាន​ថវិការ​លើកទឹកចិត្ត​ក្នុង​មួយ​គ្រួសារ​៤០​ម៉ឺន​រៀល​ផងដែរ​។​ជាមួយគ្នានេះ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បានធ្វើ​ការជំរុញ​ឲ្យ​កសិករ​យើង​ត្រូវខិតខំ​ផលិត​ការដាំ​ដំណាំ​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ​ឲ្យ​កាន់តែ​ទ្វេរ​ឡើង​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​៕S/