​មន្ត្រី​មន្ទីរ​វប្បធម៌​ខេត្ត​ទទួល​វត្ថុ​បុរាណ​យកទៅ​គ្រប់គ្រង​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​

354
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៩​កន្លងទៅនេះ​លោក​មួន​សុភាព​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប​រួម​ដំណើរ​ជាមួយ​ដោយ​មន្ត្រី​ការិយាល័យ​បេតិកភណ្ឌ​នគរបាល​ការិយាល័យ​បេតិកភណ្ឌ​ខេត្ត​។​

មន្ត្រី​ការិយាល័យ​វប្បធម៌​និង​វិចិត្រសិល្បៈ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​ទទួល​វត្ថុ​បុរាណ​មាន​ព្រះ​កេស​ព្រះ​ឥសូរ​និង​បំណែក​ក្បាច់លំអ​ចុង​ហោជាង​ដើម្បី​យកទៅ​គ្រប់គ្រង​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​។​

​លោក មួន សុភាព បាន​និយាយថា វត្ថុ​បុរាណ​ដែល​បានទទួល​នាពេលនេះ​គឺជា​រូប​ព្រះ​កេស​ព្រះ​ឥសូរ និង បំណែក​ក្បាច់លំអ​ចុង​ហោជាង ត្រូវបាន លោក ហ៊ុ​ប ហ៊ុ​ង និង លោកស្រី រស់នៅ​ភូមិ​ឪឡោក ឃុំ​បាគង​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​បានប្រគល់​វត្ថុ​បុរាណ​ឱ្យ​អាជ្ញាធរ​យកមក​គ្រប់គ្រង​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​។​

លោក​បាន​បន្តថា​រូបលោក​សូម​ធ្វើការ​កោតសរសើរ​ដល់​លោក​ហ៊ុ​ប​ហ៊ុ​ង​និង​លោកស្រី​ដែល​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​កិច្ចការពារ​ថែរក្សា​និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។​ជាមួយគ្នា​នោះ លោក មួន សុភាព បាន​នាំយក​នូវ​លិខិត​ថ្លែងអំណរគុណ និង​ថវិកា​ចំនួន ២០០.០០០​រៀល របស់លោក​ស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជូន​លោក ហ៊ុ​ប ហ៊ុ​ង ដើម្បី​លើក​ទឹក​ដល់​គ្រួសារ​គាត់​៕S/

​រូបភាព​: មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប​ទទួល​វត្ថុ​បុរាណ មាន ព្រះ​កេស​ព្រះ​ឥសូរ និង បំណែក​ក្បាច់លំអ​ចុង​ហោជាង ដើម្បី​យកទៅ​គ្រប់គ្រង​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​៕​គូលែន​