​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​កាន់​វេន​បិណ្ឌ​ទី​៩​នៅ​វត្ត​ទ្រី​សុទ្ធា​រាម​ស្រុក​ឆែប​

152
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហា​រៈលោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​រួមជាមួយ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ​កាលពី​ព្រឹក​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៩​ដែល​ត្រូវ​នឹង​ថ្ងៃ​កាន់​វេន​បិណ្ឌ​ទី​៩​។​បាន​មូលមតិ​គ្នា​រៀបចំ​កាន់​វេន​បិណ្ឌ​នាំ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ទ្រី​សុទ្ធា​រាម​ហៅ​វត្ត​សង្កែ​ពីរ​ស្ថិតក្នុង​ភូមិ​សំបូរ​ឃុំ​សង្កែ​ពីរ​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​

​លោក​ប្រធាន​មន្ទីរ​និង​ក្រុមការងារ​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​បាន​ប្រារព្វ​ពិធី​បង្សុកូល​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​ដូនតា​សាច់សាលោហិត​ញាតិ​ការ​ទាំង​៧​សន្តាន​ឧ​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​និង​បុព្វបុរស​ស្នេហា​ជាតិ​ដែល​បាន​លះបង់​ជីវិត​ដើម្បី​ជាតិ​មាតុភូមិ​និង​ប្រជាជន សូម​ឲ្យ​បាន​ទៅ​សោយសុខ​ក្នុងឋាន​បរមសុខ និង​សុគតិភព​តរៀង​ទៅ​។​

​លោក​ប្រធាន​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​គ្រប់លំដាប់​ថ្នាក់​អាជ្ញាធរ​មូលដ្ឋាន​បងប្អូន​ប្រជា​ពុទ្ធ​បរិ​ស័​ទ្ធ​ទាំងអស់​ដែល​បាន​សហការ​រៀបចំ​ពិធី​កាន់បិណ្ឌ​នា​ថ្ងៃនេះ​បាន​យ៉ាង​ល្អប្រសើរ​រៀបរយ​សណ្តាប់ធ្នាប់​ស្លៀកពាក់​សមសួន​តាមបែប​ប្រពៃណី​និង​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​ជាតិ​យើង​។​

លោក​ប្រធាន​មន្ទីរ​ក៏បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​លោកតា​លោកយាយ​ត្រូវ​រួមគ្នា​ថែរក្សា​សុខសន្តិភាព​ឱ្យបាន​គង់វង្ស​យូរអង្វែង ដោយ​មិនត្រូវ​ជឿ​តាម​ញុះញុង​ណាមួយ​របស់​ទណ្ឌិត​សម រង្សី​ដែលមាន​បំណង​បង្ក​អសន្តិសុខ​នៅក្នុង​ប្រទេស​។​ពិសេស​គឺ​បានធ្វើ​ការប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ដល់​អង្គ​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការៈ​របស់​ប្រជារាស្ត្រ​ខ្មែរ​គ្រប់ៗ​រូប​៕S/​