​មន្ត្រី​មាន​សមត្ថភាព​មាន​ស្នាដៃ​និង​ហ្វឹកហាត់​ទើប​ទទួល​ការលើកទឹកចិត្ត​និង​ឡើង​តំណែង​

505
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​អះអាងថា​កម្លាំង​ទាំងឡាយណា​ដែលមាន​សមត្ថភាព​មាន​ស្នាដៃ​និង​បាន​ហ្វឹកហាត់​ត្រឹមត្រូវ​ទើប​ទទួល​ការលើកទឹកចិត្ត​និង​ឡើង​តំណែង​ពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏ដូចជា​ពី​អគ្គមេបញ្ជាកា​រដ្ឋា​នក​ង​យោធពល​ខេ​មរ​:​ភូមិន្ទ​(​ខ​ភម​) ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី​២៧ ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៨​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​នាទី​លាន​បាញ់​គ្រាប់​ពិត​ភ្នំ​កង​វ៉ា​ភូមិ​កង​វ៉ា​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ ។​

​ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ស៊ុន​សម្បត្តិ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​បន្ទាយមានជ័យ​ទទួលបន្ទុក​ចលនា​ធន​ធាន​កម្លាំង​បានឱ្យដឹងថា​:​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ប្រចាំឆមាស​ទី​២ ឆ្នាំ ២០១៨ ជាការ​អនុវត្តតាម​ផែនការ​ហ្វឹក​ហ្វឺ​នេ​បស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា អគ្គ​មេ​បញ្ជ​ការរង​នៃ​កងយោធពល​ខេ​មរ​:​ភូមិន្ទ​និង​ជា​មេ​បញ្ជារ​កង​រាជ​អាវុធ​ហ​ត្ត​លើ​ផ្ទៃ​ប្រទេស ។ ់

​វគ្គ​មាន​រយៈពេល​១៤​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១៤​ខែ​វិ​ចិ្ឆ​កា​ដល់​ថ្ងៃទី​២៧​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០១៨​ដែលមាន​សិក្ខាកាម​ចំនួន ៧២​នាក់ ហ្វឹកហាត់​លើ​ជំនាញ​ចំនួន​០៧ រួមមាន ៖ ១-​លំ​ហាត់​របៀប​ជួរ​ទ័ព​។ ២-​ការងារ​រក្សា​សណ្តាប់ធ្នាប់ ។ ៣-​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​បាតុកម្ម ។ ៤-​ផលប៉ះពាល់ និង​ច្បាប់​ស្តីពី​គ្រឿងញៀន ។ ៥-​ការគ្រប់គ្រង​សម្ភារៈ​សឹក ។ ៦-​ច្បាប់ព្រហ្មទណ្ឌ ៧-​លំ​ហាត់​របៀប​បាញ់​ស៊ើប ។​

​ក្នុង​កម្មវិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​នេះ មានការ​បាញ់​គ្រាប់​ពិត​យ៉ាងច្រើន​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជាក់ថា​:​យោង​កំណែទម្រង់កងទ័ព​នៃ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ក៏ដូចជា​ពី​អគ្គមេបញ្ជាកា​រដ្ឋា​នក​ង​យោធពល​ខេ​មរ​:​ភូមិន្ទ​(​ខ​ភម​)​កងកម្លាំង​ទាំងឡាយណា​ដែលមាន​សមត្ថភាព មាន​ស្នាដៃ​និង​បាន​ហ្វឹកហាត់​ត្រឹមត្រូវ​ទើប​ទទួល​ការលើកទឹកចិត្ត ឡើង​សក្តិ និង​ឡើង​តំណែង ។

​លោក​នឹង​ជម្រើស មិនឱ្យ​កងកម្លាំង​ណា​ដែល​អត់​បាន​ហ្វឹកហ្វឺន អត់​សមត្ថភាព​ជំនាញ តែ​បែរជា​ឡើង​ស​ក្តី ឡើង​តំណែង​នោះឡើយ ។​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន បានផ្តល់​រង្វាន់​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ដែល​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ក្នុងការ​បាញ់​ស៊ី​ប​គ្រាប់​ពិត ក្នុងនោះ​រួមមាន ៖ ១-​ចំណាត់ថ្នាក់​លេខ​១ ស្ទួន (​ចំនួន ០២​នាក់​) ក្នុង​ម្នាក់ៗ​ទទួលបាន -​ឯកសណ្ឋាន​ឈុត​ពណ៌​ទឹកប៊ិច ០១​កំ​ប្លេ -​អាវយឺត (​អ​.​ហ​) ០១ និង​ថវិកា ០១​លាន​រៀល ។​

២-​ចំណាត់ថ្នាក់​លេខ​២(០១​នាក់​) ទទួលបាន -​ឯកសណ្ឋាន​ឈុត​ពណ៌​ទឹកប៊ិច ០១​កំ​ប្លេ -​អាវយឺត (​អ​.​ហ​) ០១ និង​ថវិកា ៥០​ម៉ឺន​រៀល ។ ៣-​ចំណាត់ថ្នាក់​លេខ​៣(០១​នាក់​) ទទួលបាន -​ឯកសណ្ឋាន​ឈុត​ពណ៌​ទឹកប៊ិច​១​កំ​ប្លេ​-​អាវយឺត​(​អ​.​ហ​)១​និង​ថវិកា​៣០​ម៉ឺន​រៀល​។​និង​ក៏​ផ្តល់ជូន​ប័ណ្ណសរសើរ​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ដែល​គោរព​វិន័យ​ខ្ជាប់ខ្ជួន មាន​សណ្តាប់ធ្នាប់​ល្អ ចំនួន​៥​នាក់​បន្ថែមទៀត និង​ថែមទាំង​បានរៀបចំ​ពិសារ​អាហារ​សាម​គី្គ ថ្ងៃត្រង់​មួយពេល​សម្រាប់​សិក្ខាកាម និង​ភ្ញៀវកិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​ផងដែរ ៕S/

​មន្ត្រី​មាន​សមត្ថភាព​មាន​ស្នាដៃ​និង​ហ្វឹកហាត់​ទើប​ទទួល​ការលើកទឹកចិត្ត​និង​ឡើង​តំណែង​