​មន្ត្រី​យោធា​ម្នាក់​ជិះ​ម៉ូតូ​បុក​ក្មេង​ជិះ​កង់​មិន​ទទួលខុស​ត្រូវតែ​បែ​ជា​អាង​ការអន្តរាគមន៍​ពី​មេ​

607
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៩​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជូ​តុង​អាន​មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣​បានឱ្យដឹងថា​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​គឺ​ម៉ូតូ​បើកបរ​ដោយ​យោធា​ម្នា​ក់បាន​បុក​កូន​របស់លោក​កំពុង​ជិះ​កង់​ពីក្រោយ​បណ្តាលឱ្យ​រងរបួស​។​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅមុខ​ធនាគារ​អេស៊ីលីដា​ក្នុងភូមិ​ស្រអែម​ជើង​ឃុំ​ស្រអែម​ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជូ​តុង​អាន​បាន​បន្តថា​”​ក្មេងប្រុស​លោក​មានឈ្មោះ​អៅ​តុង​ហេង​អាយុ​ទើប​៧​ឆ្នាំ​ប៉ុណ្ណោះ​។​ប៉ុន្តែ​អ្វីដែល​ឈឺចាប់​ក្នុងនាម​ជា​ឪពុក​នោះ​គឺ​ជនបង្ក​ពេល​បុក​កូន​របស់ខ្ញុំ​ហើយ​មិនបាន​ជួយ​មើល​លើកដាក់​កូន​ខ្ញុំ​ទៅកាន់​មន្ទីរពេទ្យ​ទេ​។​បែរជា​ដើរចេញ​ធ្វើ​ហាក់បីដូចជា​មិនមាន​រឿង​អ្វី​កើតឡើង​អីចឹង​។

លោក​បាន​បន្តថា​តែដោយសារ​មានការ​អន្តរាគមន៍​ទូរស័ព្ទ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ែន​សុធី​មេបញ្ជាការរង​កង​អន្តរាគមន៍​រថពាសដែក​នៃ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​ថា​ជនបង្ក​ជា​កូនចៅ​របស់លោក សុំឱ្យ​សម្របសម្រួល​គ្នា​។​ទើប​ខ្ញុំ​យល់ព្រម​ព្រោះ​យល់ថា​ជា​កងកម្លាំង​ដូចគ្នា​និង​ឱ្យ​យក​វត្ថុតាង​ទុកដាក់​ត្រឹម​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រអែម ដោយ​មិនបាច់​បញ្ជូន​ទៅលើ​ទេ​។​

​លោក​បាន​បន្តថា​ប៉ុន្តែ​ចាប់តាំងពី​ថ្ងៃកើតហេតុរ​ហូត​មកដល់​ថ្ងៃនេះ​ជនបង្ក​មិនបាន​ចូលខ្លួន​មក​សុំទោស​ទទួលកំហុស​នោះទេ​។​តែ​បែរជា​លេចមុខ​អ្នកផ្សេង​គឺ​លោក​ឡឹ​ក​វិបុល​អតីត​អ្នក​ប្រដាល់​មកសុំ​ម៉ូតូ​ពី​ប៉ុស្តិ៍​ប៉ូលិស​ទៅវិញ ដោយ​អះអាងថា ជា​ម៉ូតូ​របស់ខ្លួន​។​

​លោក​ជូ​តុង​អាន​បានឱ្យដឹង​ទៀតថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បើ​ភាគី​ទាំងសងខាង​មិនបាន​សម្របសម្រួល​គ្នា​ផង​ធ្វើ​ម្តេច​សមត្ថកិច្ច​ហ៊ាន​ប្រគល់​វត្ថុតាង​ឱ្យ​ភាគី​ម្ខាង​ទៀត​ម៉េច​កើត​?​លោក​ជូ​តុង​អាន​បាន​បន្តថា​ការសម្របសម្រួល​ជាមួយ​លោក​ស្រួល​ណាស់​បើ​ភាគី​ជនបង្ក​មកសុំ​ទោស​លោក​មួយ​ម៉ាត់​គឺ​លោក​នឹង​អធ្យាស្រ័យ​ឱ្យ​ដោយ​គ្រាន់តែ​អប់រំ​ណែនាំ​។​ជាមួយ​នោះ​ថែមទាំង​មិន​ទាមទារ​សំណង​សូម្បីតែ​១០០​រៀល​លុយ​ខ្មែរ ។​

​ចំណែក​ម៉ូតូ​លោក​នឹង​សុំឱ្យ​ប៉ូលិស​ប្រគល់​វិញ​ភ្លាម​តែបើ​ជនបង្ក​មិន​មកសុំ​ទោស​លោក​ទេនោះ​លោក​នឹងដាក់​ពាក្យ​ប្តឹងទៅ​តាមច្បាប់​ដោយ​ឈប់​យោគយល់​ទៀតហើយ​៕S/