​មន្ត្រី​យោធា​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​បុក​បណ្តាល​ឲ្យ​បាក់ជើង​

614
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​មន្ត្រី​យោធា​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម​ម្នាក់​បាន​រងរបួស​បាក់ជើង​ម្ខាង​យ៉ាងធ្ងន់ធ្ងរ ក្នុង​ឩ​ប្បវ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ករ​ឡើង​ដោយ​រថយន្ត​កុងតឺន័រ​បើក​បុក​ពីក្រោយ​។​

​ករណីនេះ​កើតឡើង នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១២៥/១២៦ ស្ថិត​ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី​រសៀល​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​កំពង់​សិលា​បាន​ប្រាប់ថា​មាន​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​កើតឡើង​រវាង​រថយន្ត​និង​ម៉ូតូ​មាន​ទិសដៅ​ស្របគ្នា​(​ព្រះសីហនុ​.​ភ្នំពេញ​)​។​រថយន្ត​កុង​ទី​ន័​រ​ម៉ាក​ហ៊ី​ណូ​ស្លាក​លេខ​កំពង់ស្ពឺ​៣A១២៣៨​ពណ៌​ស​ឆ្នូត​បៃតង (​អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​) បាន​បុក​ជាមួយ​ម៉ូតូ​ម៉ា​កវេ​វ អាល់​ហ្វា ពណ៌​ខ្មៅ ស្លាក​លេខ​ព្រះសីហនុ​១E២៦៨៦​។

បើកបរ​ដោយ​ឈ្មោះ មាស ញើញ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​យោធា អង្គភាព​វរៈ​សេនា​តូច​៣១៤ បញ្ជាការដ្ឋាន​ការពារ​កោះ​ឆ្នេរ មាន​ទីលំនៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់សីលា ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ​។​

​ជនរងគ្រោះ​បាន​រងរបួស​ធ្ងន់​បាក់ជើង​ខាងស្តាំ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ជួយសង្គ្រោះ​យកមក​មណ្ឌល​សុខភាព​តក្កវិទ​កំពង់សីលា ។ ចំណែក​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា​ដើម្បី​រង់ចាំ​ការដោះស្រាយ​ទៅតាម​និតិ​វិធី ៕S/​

​មន្ត្រី​យោធា​ម្នាក់​ត្រូវ​រថយន្ត​កុងតឺន័រ​បើក​បុក​បណ្តាល​ឲ្យ​បាក់ជើង​