​មន្ត្រី​សាខា​កាកបាទក្រហមកម្ពុជា​នាំយក​អំណោយ​ចែក​ជនរងគ្រោះ​នៅ​ខេត្តស្វាយរៀង​

618
ចែករម្លែក

​ដោយ​៖​សុខ​ជាតិ​/​ស្វាយរៀង​៖​លោក​សរ​វណ្ណា​នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៨​បាន​នាំយក​នូវ​អំណោយ​មនុស្សធម៌​របស់​សាខា​កាក​ក្រហម​កម្ពុជា​ខេត្តស្វាយរៀង​យកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ខូចខាត​ផ្ទះ​ទាំងស្រុង​ចំនួន ៥​គ្រួសារ​។​នៅ​ឃុំ​ធ្លក​២​គ្រួសារ​ឃុំ​ក្រោលគោ​៣​គ្រួសារ​និង​គ្រួសារ​រងគ្រោះ​ដោយសារ​ក្មេង​លង់ទឹក​ស្លាប់​ម្នាក់ នៅ​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង ។

​អំណោយ​ដែល​បាន​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទាំង ៥ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ៣០ គ​ក្រ កៅស៊ូ​តង់ ១ ធុង​ទឹក​ជ័រ ១ ឆ្នាំង ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​បត់​១ ឃី​ត​១ កញ្ចប់ (​ភួយ មុង​សារុង​ក្រមា​)​និង​ថវិកា​១០០,០០០​រៀល​។​

គ្រួសារ​ក្មេង​លង់ទឹក​ស្លាប់​ទទួលបាន អង្ករ ៣០ គ​.​ក្រ មី ១ កេស ត្រីខ ១០ កំប៉ុង កន្ទេល​បត់ ១ ឃី​ត​១ កញ្ចប់ (​ភួយ មុង សារុង ក្រមា​) និង​ថវិកា ១០០.០០០ រៀល ព្រមទាំង​បាន​ឧបត្ថម្ភ​ដល់​ប្រជា​ការពារ​ថវិកា ១០០.០០០ រៀល សម្រាប់​ជួសជុល​ដំបូល​ដែល​ទទួលរង​គ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នោះដែរ​៕S/