​មន្ត្រី​សាខា​កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង​

186
ចែករម្លែក

​វៃ​គោ​ស្វាយរៀងៈ​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​ពិនិត្យ​មុខទំនិញ​ជាច្រើន​មុខ​នៅក្នុង​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង​បាន​រកឃើញ​ទំនិញ​ខូចគុណភាព​៨​គីឡូក្រាម​និង​ងៀត​បបែល​កន្លះ​គីឡូក្រាម ។​

​លោក​ក៏បាន​បញ្ជាក់ថា​: មន្ត្រី​ជំនាញ​បានធ្វើការ​ពិនិត្យ​មុខទំនិញ​ចំនួន​ជិត​២០​មុខ ក្នុង​ផ្សារ​វាល​យន្ត​នេះ បាន​រកឃើញ​ទំនិញ​ខូចគុណភាព​រួមមាន​: សាច់ក្រក​សាច់​៣kg, ងៀត​អន្ទង់​២,៥kg, ត្រីប្រឡាក់​២,៥kg, ងៀត​បបែល​មាន​សារធាតុ​គីមី​០,៥kg​ចំណែក​អ្នកលក់​ក៏បាន​យល់ព្រម​បញ្ឈប់​ការដាក់​លក់ទំនិញ​ដែល​ខូចគុណភាព​ហួសការ​បរិច្ឆេទ​ប្រើប្រាស់​ព្រោះ​ពួកគេ​ទាំងអស់​នោះបាន​យល់ដឹង​នូវ​ផលប៉ះពាល់​ដល់​សុខភាព​របស់​ពលរដ្ឋ ។​

​លោក​ផឹង​និល​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ខេត្តស្វាយរៀង​សូម​មានការ​ប្រយ័ត្ន​ចំពោះ​ការបរិភោគ​ចំណីអាហារ​ត្រូវ​ពិនិត្យមើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ​ឲ្យ​បានច្បាស់លាស់​មុននឹង​ទិញ​យកទៅ​បរិភោគ​។

ជាពិសេស​ចំណីអាហារ​ក្មេងៗ និយម​បរិភោគ ត្រូវ​ពិនិត្យមើល​ឱ្យបាន​ត្រឹមត្រូវ មុននឹង​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល​យើ​ហនឹង​បន្ត​ចុះ ពិនិត្យ​ទំនិញ​នៅតាម​ផ្សារ​នានា នៅក្នុង​ខេត្តស្វាយរៀង​បន្តទៀត​ផងដែរ ៕S/