​មន្ត្រី​សុខាភិបាល​ចុះ​ពិនិត្យ​គុណភាព​អនាម័យ​ចំណីអាហារ​នៅតាម​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្តក្រចេះ​

89
ចែករម្លែក

ដោយ​៖​កាំ​ពី​/​ខេត្តក្រចេះ​៖​លោក​អឿន​បូ​រា​រ័ត្ន​ន៍​រដ្ឋលេខាធិការ​នៃ​ក្រសួងសុខាភិបាល​ដោយមាន​ការចូលរួម​ពី​លោក​ប៉ែន​លី​ណា​អភិបាលរង​ខេត្តក្រចេះ​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ត្រួតពិនិត្យ​គុណភាព​អនាម័យ​សុវត្ថិភាព​ចំណីរ​អាហារ​។​ការអនុវត្ត​គោលការណ៍​ល្អ​នៅតាម​ភោជនីយដ្ឋាន​នានា​ក្នុង​ក្រុង​ក្រចេះ កាលពី​រសៀល​ថ្ងៃទី​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​។​

​លោក អឿន បូ​រា​រ័ត្ន​ន៍ បានឱ្យដឹងថា តាមរយៈ​សេចក្តីប្រកាស​របស់​អន្តរក្រសួង​លេខ​៨៦៨ ក្រសួង សុខាភិបាល​មាន​តួនាទី​សំខាន់​លើ​ការចុះ​ត្រួតពិនិត្យ​គុណភាព​អនាម័យ សុវត្ថិភាព​ចំណីអាហារ ការ​បានចេញ​វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ និង​វិញ្ញាបនបត្រ​បញ្ជាក់​អនុវត្ត​ល្អ​នៅក្នុង​ភោជនីយដ្ឋាន ។​
​ក្រសួង​មាន​ក្រុមការងារ​តែងតែ​ចុះ​ពិនិត្យ​គុណភាព​អនាម័យ​សុវត្ថិភាព​ចំណីអាហារ​នៅតាម​ភោជនីយដ្ឋាន​នានា ក្នុង​រាជធានី​ភ្នំពេញ​ក៏ដូចជា​នៅតាម​បណ្ដា​រាជធានី​/​ខេត្ត ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ។​

​បើ​យោងតាម​ការសង្កេត​ការចុះ​ត្រួតពិនិត្យ​នៅពេល​កន្លងមក​ក្រសួងសុខាភិបាល​បានចេញ​វិញ្ញាបនបត្រ​ពីរ​ប្រភេទ គឺ ទី​១ វិញ្ញាបនបត្រ​បញ្ជាក់​អនាម័យ​ល្អ ជូន​ភោជនីយដ្ឋាន ឬ​អាហារ​ដ្ឋា​ន​លក្ខណៈ​គ្រួសារ ដែល​ត្រួតពិនិត្យ​ដោយ​ក្រុមការងារ​។

​ឧបករណ៍​បច្ចេកទេស​ជាក់លាក់​របស់​ក្រសួង​និង​បាន​វាយតម្លៃ​ទៅលើ​៣២​ចំណុច​មុននឹង​ចេញ​វិញ្ញាបនបត្រ​ជូន​ភោជនីយដ្ឋាន​ដែលមាន​លក្ខណៈ​ស្តង់ដារ​៣២​ចំណុច​រហូតមកដល់​ពេលនេះ​ក្រសួង​បាន​វិញ្ញាបនបត្រ​សរុប​ចំនួន ២៤៥២​កន្លែង ។​

​វិញ្ញាបនបត្រ​ទី​២​គឺ​វិញ្ញាបនបត្រ​បញ្ជាក់​គោលការណ៍​ល្អ​អនុវត្ត​ល្អ​អនាម័យ​ល្អ​គឺ​សំដៅ​ទៅលើ​ភោជនីយដ្ឋាន​ធំៗ​ប្រណីត​និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋាគារ​ដែលមាន​ប្រភេទ​AB​និង​C​ដោយមាន​ឧបករណ៍​វាស់វែង​តាមបែប​វិទ្យាសាស្ត្រ​លើ ៧២​ចំណុច​។ ដោយ​គិតពី​បរិស្ថាន កន្លែង​ចំអិន និង​បន្ទុប់​អនាម័យ ក្នុងនោះ​ប្រសិនបើ​មាន​ភោជនីយដ្ឋាន​ណា​អនុវត្ត​លើសពី​៨០​ភាគរយ​ឡើងទៅ​ទទួលបាន​វិញ្ញាបនបត្រ ប្រភេទ A​ពី​៧០​ទៅ​៨០​ភាគរយ​ប្រភេទ B និង​ចាប់ពី ៦០​ទៅ​៧០​ភាគរយ​ទទួលបាន​ប្រភេទ​m C ។​

​លោក បញ្ជាក់ទៀតថា​ថ្ងៃនេះ​លោក​បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ចុះ​ត្រួតពិនិត្យ​គុណភាព​អនាម័យ សុវត្ថិភាព​ចំណីអាហារ​និង​ការអនុវត្ត​ល្អ​នៅតាម​ភោជនីយដ្ឋាន​មួយចំនួន​ក្នុង​ខេត្តក្រចេះ​។​ក្នុងនោះ​សង្កេតឃើញថា​ភាគច្រើន​នៃ​ភោជនីយដ្ឋាន​ទាំងនោះ​នៅ​មិនទាន់​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ពី​អនាម័យ​នៅឡើយ​ទេ​។​

​តាមពិត​ខេត្ត​មាន​ភោជនីយដ្ឋាន​ច្រើន​ដែល​អនុវត្ត​អនាម័យ​បានល្អ​ជាក់ស្តែង​ដូច​នៅ​ភោជនីយដ្ឋាន​ជេស​មីន​បូត​(JASMINEBOAT)​គឺអាច​ទទួលបាន​វិញ្ញាបនបត្រ​ប្រភេទ​B​។​ជាគោលការណ៍​របស់​រា​ជ​រដ្ឋាភិបាល​គឺ​ចង់បាន​ភោជនីយដ្ឋាន​ឬ​អាជីវកម្ម​ដែល​ពាក់ព័ន្ធ​នឹង​ចំណីអាហារ​ធ្វើ​ម៉េច​ត្រូវអនុវត្ត​អោយបាន​តាម​គោលការណ៍​អនាម័យ​ទូទាំងប្រទេស ។

​លោក​បានបញ្ជាក់​បន្ថែម​ថា​អត្ថប្រយោជន៍​របស់​ភោជនីយដ្ឋាន​ដែល​ទទួលបាន​វិញ្ញ​ប​នប​ត្រ​ពី​ក្រសួងសុខាភិបាល​គឺមាន​ច្រើន​ទី​-​បានទទួល​ការអះអាង​ពី​ក្រសួងសុខាភិបាល​ថា​ភោជនីយដ្ឋាន​របស់គាត់​គឺ​ផ្គត់ផ្គង់​ចំណីអាហារ​ប្រកបដោយ​សុវត្ថិភាព​។

​ទី​១​គាត់​មាន​ទំនុកចិត្ត​ពី​អតិថិជន​ដែលមាន​បំណង់​ចង់​មក​ទទួលទាន​នៅ​ភោជនីយដ្ឋាន​របស់ខ្លួន​។​ទី​២​គឺ​គាត់​បាន​ចូលរួម​លើកកម្ពស់​ដល់​កិត្តិយស​មុខមាត់​ប្រទេសជាតិ​ផងដែរ​តាមរយៈ​ការផ្សព្វផ្សាយ​បន្ត​របស់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​អំពី​សុវត្ថិភាព​ចំណីអាហារ​ពី​ភោជនីយដ្ឋាន ក៏ដូចជា​ពី​ខេត្តក្រចេះ​តែម្តង ។​

​ជាមួយគ្នា​នោះដែរ លោក​ក៏បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម និង​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទាំងអស់ ទាំង​ខេត្តក្រចេះ ក៏ដូចជា​នៅ​ទូទាំងប្រទេស ដែល​មិនទាន់បាន​សុំ​វិញ្ញាបនបត្រ បញ្ជាក់​អនាម័យ​ល្អ ។​

វិញ្ញាបនបត្រ​បញ្ជាក់​ការអនុវត្ត​គោលការណ៍​ល្អ​សូម​ធ្វើការ​ទំនាក់ទំនង​ឬ​សហការ​ល្អជា​មួយក្រុម​ការងា​រ​ត្រួតពិនិត្យ​គុណភាព​អនាម័យ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ជួយ​សម្រួល​ចុះបញ្ជី​និង​ផ្តល់​វិញ្ញាបនបត្រ​បាន​គ្រប់ៗ​គ្នា ៕S/