​មន្ត្រី​អាវុធហត្ថ​ម្នាក់​ស្លាប់​ដោយសារ​រថយន្ត​មិន​ស្គាល់​ភិនភាគ​បុក​លើផ្លូវ​ជាតិ​លេខ​៣

640
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​បាន​ស្លាប់​ដោយ​មិនមាន​អ្នកណា​បានឃើញ​ហេតុការណ៍​ផ្ទាល់​។​តែ​មានការ​សន្និដ្ឋានថា​បណ្តាលមកពី​រថយន្ត​បុក​រួច​បើក​គេច​បាត់​ខណៈពេល​ជនរងគ្រោះ​កំពុង​បើ​ម៉ូតូ​ម្នាក់ឯង​។​គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៣​ក្នុង​ភូម​ច​ង្ហោ​ន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ​កាលពី​យប់​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៨ ។​

​មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ខេត្តកំពត​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ​យឹម ដេ​ត ភេទ​ប្រុស មាន​ទីលំនៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ខេត្តកំពត ជា​មន្ត្រី​កងរាជអាវុធហត្ថ​នៃ​បញ្ជាការដ្ឋាន​ស្រុក​ទឹកឈូ​។ ប្រភព​ដដែល​បាន​រៀបរាប់ថា​កាលពី​ម៉ោង​ប្រហែល​១១​យប់​មាន​អ្នកដំណើរ​ប្រទះឃើញ​ជនរងគ្រោះ​ដេកស្លាប់​ក្បែរ​ម៉ូតូ​ជាមួយនឹង​ឈាម​ជោក​ខ្លួន​ក៏​រាយការណ៍​មកកាន់​សមត្ថកិច្ច​។

ភ្លាមៗ កម្លាំង​ជំនាញ​បាន​ចុះ​ដល់​គោលដៅ និង​ការ​ពិនិត្យឃើញថា​ម៉ូតូ​បានធ្វើ​ដំណើរ​មកពី​ទិស​ខាងលិច ស្របពេល​មាន​រថយន្ត​មិន​ស្គាល់​ភិនភាគ​បើក​មក​បញ្ច្រាស់ទិស​ក៏​បុក​ពេញទំហឹង​បណ្តាលឱ្យ​ភាគី​ខាង​ម៉ូតូ​ស្លាប់​នៅនឹងកន្លែង ហើ​រថយន្ត​នោះ​បើក​គេច​បាត់​ភ្លាមៗ​។​តាម​សម្តី​អ្នកភូមិ​ព្រែក​ត្នោត ឃុំ​ព្រែក​ត្នោត​បានបញ្ជាក់​ថា​មុន​ជួប​គ្រោះថ្នាក់​រហូត​បាត់​បង់ជីវិត​នោះ ជនរងគ្រោះ​បានមកពី​ចូលរួម​ក្នុង​ពិធី​កាត់​ចំណងដៃ​កូនលោក​នាយប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រែក​ត្នោត​ដោយ​ជិះ​ម៉ូតូ​តែម្នាក់ឯង​ដើម្បី​ត្រឡប់​ទៅ​លំនៅស្ថាន​វិញ​៕S/​

​មន្ត្រី​អាវុធហត្ថ​ម្នាក់​ស្លាប់​ដោយសារ​រថយន្ត​មិន​ស្គាល់​ភិនភាគ​បុក​លើផ្លូវ​ជាតិ​លេខ​៣

#