​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជួយ​បំប៉ន​កូន​សត្វ​ត្រដក់​បី​ក្បាល​ដែល​ពលរដ្ឋ​ប្រគល់ឱ្យ​

465
ចែករម្លែក
  • 15
    Shares

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​កូន​សត្វ​ត្រដក់​ចំនួន​បី​ក្បាល​ដែលមាន​សុខភាព​ទន់ខ្សោយ​ត្រូវបាន​អ្នកភូមិ​ប្រគល់ជូន​មន្ត្រី​ជំនាញ​ដើម្បី​ជួយ​បំប៉ន​សុខភាព​ពួកវា​ឡើងវិញ​។​កូន​សត្វ​ត្រដក់​នោះ​នឹងត្រូវ​លែង​ឱ្យចូល​រស់នៅក្នុង​ធម្មជាតិ​បន្ទាប់ពី​ទទួលបាន​សុខភាព​រឹងមាំ​ឡើងវិញ​។​

​ការទទួលយក​សត្វ​ត្រដក់​មក​ថែបំប៉ន​នោះ​ក្នុងពេលដែល​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​កែវ​សីមា ខេត្តមណ្ឌលគិរី​កំពុង​ល្បាត​និង​ត្រូវ​ពលរដ្ឋ​រស់នៅ​ឃុំ​ឃ្សឹ​ម​ស្រុក​ស្នួល​ខេត្តក្រចេះ​ប្រគល់ជូន​នៅ​ព្រឹក​ថ្ងៃទី​៣០​មីនាឆ្នាំ​២០១៩​នេះ​។​អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​លោក​ឌិន ប៊ុនធឿន បានឱ្យដឹងថា កូន​សត្វ​ត្រដក់​ទាំងបី​ក្បាលមាន​សុខភាព​ខ្សោយ​ដោយ​ពលរដ្ឋ​បាន​យក​ពួកវា​មក​ចិញ្ចឹម​តាំងពី​តូច​។​

​គោលបំណង​នៃ​ការប្រគល់​កូន​សត្វ​ដែល​ជិត​និង​ផុត​ពួជ​មក​មន្ត្រី​ជំនាញ​នេះ​គឺ​ដើម្បី​ថែបំប៉ន​និង​អភិរក្ស​អំបូរ​សត្វ​ស្លាប​និង​ដើម្បី​ដោះលែង​ឱ្យ​ពួកវា​រស់រៀន​បន្ត​ពួជ​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​បន្តទៀត​៕S/​