​មន្ត្រី​១២២​នាក់​ទទួលបាន​ប័ណ្ណ​ប​.​ស​.​ស​សម្រាប់​ពិនិត្យ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ

990
ចែករម្លែក
  • 17
    Shares

​ដោយៈ​ភ្នំ​ដែក​/​ព្រះ​វិហារៈ​មន្ត្រីរាជការ​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ចំនួន​១២២​នាក់​កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ បានទទួល​ប័ណ្ណ​បេឡា​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) សម្រាប់​យកទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន​មួយចំនួន​ដោយ​ឥតគិតថ្លៃ​។

​ពិធី​នេះ មានការ​ចូលរួម​ពី​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ និង​ក្រុមការងារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សាខា​ខេត្តព្រះវិហារ​។​

​លោក​នូ​ថា​វុ​ធ​មន្ត្រី​ទទួលបន្ទុក​(​ប​.​ស​.​ស​)​សាខា​ខេត្តព្រះវិហារ​បាន​ឡើង​ធ្វើ​បទ​បង្ហាញ​ពី​អត្ថប្រយោជន៍ នៃ​ប័ណ្ណសមាជិក ប​.​ស​.​ស ព្រមទាំង​និតិ​វិធី​នៃ​ការប្រើប្រាស់​ប័ណ្ណ​។ ដើម្បី​ជួយ​សម្រួល​ដល់​មន្ត្រីរាជកា​រ នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​ទាំងអស់​នៅពេល​ប្រើប្រាស់​សេវា​នៅតាម​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ​របស់​ប​.​ស​.​ស​។​ទំនាក់ទំនង​ទៅកាន់​ភ្នាក់ងារ​ប​.​ស​.​ស​ដែល​ប្រចាំការ​នៅតាម​មូលដ្ឋាន​សុខាភិបាល ដើម្បី​ជួយ​សម្រួល​ឲ្យ​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម បាន​បន្តថា គោលនយោបាយ​របប​ហានិភ័យ​ការងារ របប​ថែទាំ​សុខភាព​ជូន​មន្ត្រីរាជការ នៃ​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ ប​.​ស​.​ស មាន​ភារកិច្ច​ផ្តល់ជូន​របប​គ្រោះថ្នាក់​ការងារ​។ របប​ថែទាំ​សុខភាព មានដូចជា​ពេល​គ្រោះថ្នាក់​ការងារ ទទួលបាន​ការធានារ៉ាប់រង​ពី ប​.​ស​.​ស រួមមាន​៖ លុយ​ថ្លៃ​ដឹកជញ្ជូន​។

ជនរងគ្រោះ​, លុយ​ថ្លៃ​សង្គ្រោះបន្ទាន់​, លុយ​ថ្លៃ​ព្យាបាល​រហូត​ជាសះស្បើយ លុយ​ឧបត្ថម្ភ​ប្រចាំថ្ងៃ​ពេល​សម្រាក នៅ​មន្ទីរពេទ្យ​, លុយ​ឧបត្ថម្ភ​ដល់​អ្នក​ថែទាំ​រក្សា​ជនរងគ្រោះ​,​លុយ​ឧបត្ថម្ភ​ប្រចាំថ្ងៃ​ចំពោះ​អ្នក​បាត់បង់​ការងារ​អចិន្ត្រៃយ៍​។​

​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ បាន​បន្ថែមទៀតថា ចំពោះ​គ្រោះថ្នាក់​រហូតដល់​ពិការភាព ទទួលបាន​សម្ភារ​ដូចជា​៖​ដៃជើង​អវៈយវៈ​សិប្បនិម្មិត​ឈើច្រត់​រទេះរុញ​។​ដោយឡែក​ចំពោះ​ជនរងគ្រោះ​រហូតដល់​ស្លា​ប់ ទទួលបាន​លុយ ឧបត្ថម្ភ​ធ្វើ​បុណ្យសព​ចំនួន​៤​លាន​រៀល​លុយ​ឧបត្ថម្ភ​កូន​ដល់​អាយុ​១៨​ឆ្នាំ បើ​នៅ​រៀន​ផ្តល់​ឲ្យ​ដល់​អាយុ​២១​ឆ្នាំ លុយ​ឧបត្ថម្ភ​ប្តី​ឫ​ប្រពន្ធ​កូន និង​ជន​ចាស់ជរា​នៅក្នុង​បន្ទុក​ផ្ទាល់ របស់​ជនរងគ្រោះ​ទៀតផង​៕S/​