​មន្ត្រី​!​គ្មាន​ការបន្ធូរបន្ថយ​និង​ការប្រឆាំង​ការជួញដូរ​មនុស្ស​និង​ជួយ​ជនរងគ្រោះ​ឡើយ​

193
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ​លោក​ញ៉ឹក​វណ្ណា​រ៉ា​រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវនីតិសម្បទា​បាន​ថ្លែង​អំពី​គោលជំហរ​ប្រឆាំង​ការជួញដូរ​មនុស្ស​ថា​“​ទោះ​ជាមាន​ឧបសគ្គ​យ៉ាងណា​ក៏​ក្រុមការងារ​ប្រឆាំង​ការជួញដូ​មនុស្ស​។​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​និង​រំលោភបំពាន​ផ្លូវភេទ​មិន​បន្ធូរបន្ថយ​ឬ​រេរា​រង់ចាំ​រហូតដល់​មាន​ធនធាន​ច្រើនជាង​ង​នេះឡើយ​។​ព្រោះ​ជនរងគ្រោះ​រំពឹង​លើ​ពួកយើង​ដូច្នេះ​យើង​គឺ​នឹង​ពុះពា​គ្រប់យ៉ាង​ជាមួយ​ដៃគូ​នានា​និង​ធនធាន​ដែលមាន​ក្នុង​គោលជំហរ​ដ៏​ច្បាស់លាស់​គឺ​ការពារ​សង្គ្រោះ​ជនរងគ្រោះ និង នាំយក​ជនល្មើស​ទៅ​ផ្តន្ទាទោស “ ។

​លោក​ញ៉ឹក​វណ្ណា​រ៉ា​អះអាង​បែបនេះ​នាឱកាស​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ការពារ​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ប្រចាំត្រីមាស​ទី ៣ នា​ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ​នៅឯ​ទីស្តីការក្រសួង​សង្គមកិច្ច ដែលមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន​ជាតិ​អន្តរជាតិ​។​ខណៈ​ការងារ​ប្រឆាំង​ការជួញដូ​មនុស្ស​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​និង​រំលោភបំពាន​ផ្លូវភេទ​គឺជា​កិច្ចការ​ដ៏​ស្មុគស្មាញ​ដែល​ទាមទារ​ឱ្យមាន​ការប្តេជ្ញាចិត្ត​ខ្ពស់​វិធានការ​ម៉ឺងម៉ាត់​ប្រកបដោយ​ប្រសិទ្ធភាព​គ្រប់​ជ្រុងជ្រោយ​។

​កិច្ចសហការ​ព្រមៗ​គ្នា​ពី​គ្រប់​ភាព​គី​ពាក់ព័ន្ធ​ផង​នោះ​បទ​បង្ហាញ​នានា​នៅក្នុង​កិច្ចប្រជុំ​នេះ​បាន​ស្តែង​ឱ្យឃើញ​នូវ​កង្វះខាត​មួយចំនួន​ដូចជា​ធនធាន​មិនទាន់​គ្រប់គ្រាន់​ជាដើម​ខណៈ​ជនល្មើស​តែងតែ​រិះរក​វិធី​ប្រព្រឹត្ត​អំពើ​ល្មើស​ថ្មីៗ​ដែល​សូម្បីតែ​ច្បាប់​ក៏​រត់​សឹង​មិនទាន់​ទង្វើ​ល្មើស​ផង ។​

​លើសពីនេះ​ទៅ​ក៏​នៅមាន​បញ្ហា​ស្មុគស្មាញ​ខ្លះទៀត​ដូចជា​ពេលខ្លះ​ជនរងគ្រោះ​និង​គ្រួសារ​របស់​ពួកគេ​មិន​ហ៊ាន​ប្តឹង​ប្រឆាំង​ជនល្មើស​ឡើយ​ព្រោះ​បារម្ភ​ខ្លាច​ជនល្មើស​សងសឹក​ដោយ​ប្រការ​ផ្សេងៗ​និង​នីតិវិធី​ខ្លះ​មាន​ភាពស្មុគស្មាញ ខណៈ​ករណីខ្លះ ជនរងគ្រោះ ប្រែក្លាយជា​ជនល្មើស ដោយសារ​ពួកគេ ចូល​ដៃជើង​ជាមួយ​ជនល្មើស​ប្រព្រឹត្តល្មើស​ដែល​ប្រការនេះ​តម្រូវឱ្យ​អ្នកពាក់ព័ន្ធ​ចាត់វិធានការ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ជាង​នេះ ។​

ទោះយ៉ាងណា ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​និង​សហការ​របស់​ភាគី​ពាក់ព័ន្ធ​គ្រាន់តែ​នៅក្នុង​ត្រីមាស​ទី ៣ នេះ អ្នកពាក់ព័ន្ធ​បាន​គាំពារ​ជនរងគ្រោះ ដោយ​អំពើ​ជួញដូ​មនុស្ស អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង រំលោភបំពាន​ផ្លូវភេទ បាន​ចំនួន ១២០ នាក់ ស្តារនីតិសម្បទា​បាន ៨៦៩ នាក់ ធ្វើ​មាតុភូមិនិវត្តន៍ និង ទទួល​ពី​ក្រៅប្រទេស ១៨០ នាក់ និង ធ្វើ​សមាហរណកម្ម​ទៅ​គ្រួសារ និង សហគមន៍​វិញ ២៤០ នាក់ ៕S/

​ចំណងជើង​រូបៈលោក​ញ៉ឹក​វណ្ណា​រ៉ា​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ការពារ​ជនរងគ្រោះ​ពី​ការជួញដូរ​មនុស្ស អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ និង ការរំលោភបំពាន​ផ្លូវភេទ ( ញ៉ឹក វណ្ណា​រ៉ា​)

  • រូបៈ មេសា​
  • អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស (​កិច្ចប្រជុំ​)
  • រូបៈ មេសា​