​មន្ត្រី​!​សត្វ​ស្លាប​នៅ​មង្គល​បូរី​មិនអាច​រស់​យូរ​ទៀតហើយ​ឈានទៅ​ពង​កូន​បានទេ​

326
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​អាជ្ញាធរ​ដែនដី​និង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​មន្ត្រី​បរិស្ថាន​ថាស​ត្វ​ស្លាប​ទុំ​ស្នាក់​ដេក​ពេលយប់​នៅ​ចម្ការ​ឯកជន​មួយកន្លែង​នៅក្បែរ​ភ្នំ​បន្ទាយ​នាង​ក្នុងស្រុក​មង្គល​បូរី​នឹង​មិនអាច​រស់នៅ​យូរ​ទៀត ហើយ​ឈានទៅ​ពង​កូន​ក៏​ទេ​ដែរ ។​

​លោក​ជា​ផល្លី​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បន្ទាយមានជ័យ​បាន​ប្រាប់​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ថា​សត្វ​ស្លាប​ទឹក​និង​សត្វ​ស្លាប​គោក​រាប់ម៉ឺន​ក្បាល​បានមក​ទុំ​ដេក​សុខសាន្ត​ជា​បង្គួរ​នៅលើ​ដើមឈើ​ក្នុង​ចម្ការ​ឯកជន​មាន​ផ្ទៃដី ៣,១៦​ហិកតា​។​ចម្ការ​នោះ​មាន​ដាំ​ឈើ​អាកាស្យា ព្រីង ថ្កូវ ស្វាយ ដូង​ស្លា អំពិល​ត្របែក​អំពិល​ព្រៃ​.​ជាដើម​ក្បែរ​ភ្នំ​បន្ទាយ​នាង​នា​ព្រំប្រទល់​ឃុំ​បន្ទាយ​នាង​និង​ឃុំ​ឬ​ស្សី​ក្រោក​រុក​មង្គល​បូរី ។​

លោក​បន្តថា​ប៉ុន្តែ​ទំហំ​ដើមឈើ​ព្រៃ​និង​ទឹក​នៅ​ទីនោះ​មាន​ទំហំ​តូច​មិន​អាចឱ្យ​សត្វ​មាន​ចង្កៀលខ្យង​ក្អែកទឹក​ក្រសារ​ត្លុំ​កុក​ចំនួន​រាប់ម៉ឺន​ក្បាល​ស្នាក់នៅ​យូរ​ទៀតឡើយ​។​គឺ​សត្វ​ទាំងនោះ​អាច​ចាក​គេច​ចេញពី​ទីកន្លែង​ដើម​ដែលមាន​គេ​ធ្វើទុក្ខ​បុក​ម្មេញ​មក​ស្នាក់​នោះ​ទីនេះ​បណ្តោះអាសន្ន​មិនអាច​ឈានទៅ​ស្នាក់នៅ​ពង​កូន​កើត​ទេ​។​មន្ត្រី​រូបនេះ​ក៏​ដូច​លោក​យឹម​លី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​និង​លោក​រ័ត្ន​ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​បង្ហើប​ថា​អាច​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០១៩​នេះ​សត្វ​ស្លាប​ទាំងនេះ​នឹង​ហើរ​ចាក​ចេញពី​ទីនេះ​ហើយ​។​

​សូម​រំលឹកថា​សត្វ​ស្លាប​ចម្រុះ​ដែល​រក​ចំណី​នៅ​ទីកន្លែង​ផ្សេងគ្នា​បានមក​ទុំ​ស្នាក់​ដេក​នៅពេល​យប់​នៅ​ទីតាំង​ខាងលើ​កាលពី​កញ្ញា​ឆ្នាំ​២០១៩​។​មកទល់ពេលនេះ​មាន​ភ្ញៀវ​ជាតិ​និង​បរទេស​វ​កាន់តែច្រើន​ទៅ​មើល​សត្វ​ស្លាប់​ទាំងនោះ​។​មន្ត្រី​អាជ្ញាធរ​ដែនដី​និង​សមត្ថកិច្ច​ជំនាញ​ថា​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​បន្ថែមទៀត​លើ​ការ​គម្រាមកំហែង​លួច​ចាប់​សម្លាប់សត្វ​ព្រមទាំង​រៀបចំ​ទាក់ទាញ​ភ្ញៀវទេសចរ​អោយ​កាន់តែ​ប្រសើរឡើងទៀត​៕S/

​រូប​ថ​តៈម​ន្ត្រី​អាជ្ញាធរ​និង​ជំនាញ​ថាស​ត្វ​ស្លាប​នៅ​ជិត​ភ្នំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី នឹង​មិនអាច​រស់នៅ​យូរ​ទៀត ហើយ​ឈានទៅ​ពង​កូន​ទេ (​រូបៈ​ភ្នំ​ស្វាយ )​