​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​,​ជប៉ុន​មង្គល​បូរី​ក្រុមហ៊ុន​ចិន​ដាក់​ម៉ាស៊ីន​វិភាគ​វេជ្ជសាស្ត្រ​ទំនើប​

1384
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ៏​យ​:​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៤​មិថុនា​ឆ្នាំ​២០១៨​ក្រុមហ៊ុន​ចិន​មក​ដាក់​ម៉ាស៊ីន​វិភាគ​វេជ្ជសាស្ត្រ​(MRI)​ទំនើប​បម្រើសេវា​បង់ប្រាក់​។​

លោក​ង៉ោ​ម៉េង​ជ្រួ​ន​អភិបាលរង​ខេត្តបន្ទាយមានជ័យ​លោក​វេជ្ជៈបណ្ឌិត​កែវ​សុ​ភ័​ត្រា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​លោក​កាវ​តា​ជៀង​តំណាង​ក្រុមហ៊ុន​MGY​លោក​វេជ្ជបណ្ឌិត​ចន្ទ​វិ​ឌ្ឍី​ណា​វុ​ឌ្ឍ​ប្រធាន​ម​ន្ទិ​រ​ពេទ្យ​និង​មន្ត្រី​ពលរដ្ឋ​ចូលរួម​ជាច្រើន​។​

​លោក​កាវ តា​ជៀង​តំណាង​ក្រុមហ៊ុន​MGY របស់​ប្រទេស​ចិន​និយាយថា ម៉ាស៊ីន​វិភាគ​វេជ្ជសាស្ត្រ​(MRI) ទំនើប​នេះ​រួមមាន​ម៉ាស៊ីន​ឆ្លុះ​ព្យាបាល​ក្រពះ​ម៉ាស៊ីន​បំបែក​គ្រួស​ក្នុង​កំរង​នោម​និង​ម៉ាស៊ីន​ស្កែ​ន​ផ្សេងៗ​ទៀត​ជាដើម​។​ការដាក់ឱ្យ​ដំណើរការ​នេះ​អ្នកជំងឺ​គ្រប់​ប្រភេទ​អាចមក​ទទួល​សេវា​ដោយ​បង់ថ្លៃ​បាន​គ្រប់ពេល​។​ហើយ​ត្រូវ​បែងចែក​តាម​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន​និង​មន្ទីរពេទ្យ​។​

​លោក​វេជ្ជបណ្ឌិត​កែវ សុ​ភ័​ត្រា​បានបញ្ជាក់​ឲ្យ​ដឹងថា :​ការបំពាក់​ម៉ាស៊ីន​វិភាគ​រូប​វេជ្ជសាស្ត្រ អឹម​រ៉ា​យ​(MRI ) នេះ នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ការលើកកម្ពស់​សុខភាព​ពលរដ្ឋ​កម្ពុជា ក៏ដូចជា​បានរួម​ចំណែក​ពង្រីកពង្រឹង​មិត្តភាព ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ជាតិ​សាសន៍​ទាំង​២ ។​

​លោក​ង៉ោ ម៉េង​ជ្រួ​ន អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​អបអរសាទរ​នូវ​សមិទ្ធិផល​វិស័យ​ឯកជន ផ្សារភ្ជាប់​ជាមួយ​ភា​គិ​វិស័យ​សាធារណ​:​ឬ​រដ្ឋ​នេះ ។​លោក​ក៏​ឆ្លៀត​សូម​លោក​វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុប្បដ្ឋាក​ទាំងឡាយ​ក្នុង​ម​ន្ទិ​រ​ពេទ្យ​ត្រូវខិតខំ​បំពេញ​កិច្ចការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​និង​មាន​ក្រម​សី​លធ​ម៍​វិជ្ជាជីវ​:​គ្រូពេទ្យ ។​

​លោក​បន្តទៀតថា​:​មុខជំនាញ​នៃ​ម៉ាស៊ីន​វិភាគ​រូ​វ​ភាព​វេជ្ជសាស្ត្រ​ទាំងនេះ​ពិតជា​ត្រូវចំ​នឹង​សេចក្តីត្រូវការ​នៅ​ខេត្ត​នេះ​។​សូមបញ្ជាក់ថា​ម​ន្ទិ​រ​ពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​ជប៉ុន​មង្គល​បូរី​នេះ​ជា​មន្ទីរពេទ្យ​វ័យ​ចំណាស់​និង​ធំជាងគេ​បង្អស់​នៅគ្នុង​ខេត្តបន្ទាយមានជ័យ​។​មន្ទីរពេទ្យ​បាន​បម្រើសេវា​ជម្ងឺ​ស្ទើរតែ​គ្រប់មុខ​៕S/

​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​,​ជប៉ុន​មង្គល​បូរី​ក្រុមហ៊ុន​ចិន​ដាក់​ម៉ាស៊ីន​វិភាគ​វេជ្ជសាស្ត្រ​ទំនើប​

#