​មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ​ផ្តល់​សម្ភារៈ​ជូន​សហគមន៍​ព្រៃឈើ​

332
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៩​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​គូលែន​ខេត្តព្រះវិហារ​មាន​រៀបចំ​កម្មវិធី​ផ្តល់​សម្ភារៈ​សម្រាប់​គាំទ្រ​សហគម​ន៌​ព្រៃឈើ​ចំនួន​២​ដែល​គាំទ្រ​ដោយ​ថវិកា​រាជរដ្ឋាភិបាល​។​

លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុ​ក្ឋា​ប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​កាល​រៀបចំ​កម្មវិធី​ផ្តល់​សម្ភារៈ​សម្រាប់​គាំទ្រ​សហគម​ន៌​ព្រៃឈើ​ក្នុង​គោលបំណង​ចូល​រូ​ម​ជាមួយ​សហគមន៍​និង​លើកទឹកចិត្ត​ដល់​សហគមន៍​មូលដ្ឋាន​រួមគ្នា​ថែរក្សា​ធនធានធម្មជាតិ​។​លោក​ពឹង​ទ្រី​ដា​បាន​បន្តថា​សម្ភារៈ​ផ្តល់ជូន​សហគមន៍​មាន​ចំនួន ១៤​មុខ ដូចជា​÷ GPS Garmin 64s អង្រឹង​ប៉ា​រ៉ា​ល្អ​(US Army) ស្បែកជើង​ប៉ា​តា តុ កៅអី​ជ័រ សាក់​កាដូ ពិល ក្រ​ម៉ា តង់ និង​សម្ភារៈ​ការិយាល័យ​មួយចំនួនទៀត​។

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​បានបញ្ជាក់​ថា​សហគមន៍​ចូលរួម​មាន​៖១,​សហគមន៍​ព្រៃឈើ​ព្រៃ​ម្លោ​ង​មាន​ផ្ទៃដី​ទំហំ​១៧៤០​ហិកតា​ស្ថិតនៅ​ភូមិ​ស្រយង់​ត្បូង​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ​។​សហគមន៍​មាន​សមាជិក​ចូលរួម​ចំនួន​៨៩០​គ្រួសារ​។​២,​សហគម​ន៌​ព្រៃឈើ​តា​យុក​មាន​ផ្ទៃដី​ចំនួន​៤៥​ហិកតា​ស្ថិតនៅ​ភូមិ​បេង​ដូ​ក​ឃុំ​ស្រយង់​ស្រុក​គូលែន​ខេត្តព្រះវិហារ សហគមន៍​មាន​សមាជិក​ចូលរួម​ចំនួន ១៣៨​គ្រួសារ​៕S/​