​មន្ទីរ​កសិកម្ម​ខេត្ត​ជួប​ក្រុមហ៊ុន​មួយ​ឈាន​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​វត្ថុធាតុដើម​គ្រាប់ស្វាយចន្ទី​

614
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​២២​ខែសីហារ​ឆ្នាំ​២០១៩​នេះ​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បាន​សម្រប​សម្រួល​ដឹកនាំ​សហគមន៍កសិកម្មចំនួន៨ជួបប្រជុំជាមួយក្រុមហ៊ុនSantanaAgroProductsCo.,Ltd​។​ការជួបជុំ​ស្ថិតនៅ​ឃុំ​រមណីយ៍​ស្រុក​រវៀង​ខេត្តព្រះវិហារ​ដើម្បី​ឈានទៅ​ចុះកិច្ចសន្យា​ផ្គត់ផ្គង់​វត្ថុធាតុដើម​គ្រាប់ស្វាយចន្ទី​ជូន​ក្រុមហ៊ុន​ក្នុង​ឆ្នាំ​២០១៩​នេះ​។

ជាល​ទ្ឋ​ផល​លោក​អគ្គនាយក​ក្រុមហ៊ុន​Santana​បាន​រីករាយ​និង​ស្វា​គម​ន៌​ដល់​ថ្នាក់ដឹកនាំ​សហគមន៍​កសិកម្ម​នឹង​បានបង្ហាញ​ពី​ខ្សែសង្វាក់​វេច​ខ្ចប់​ចន្ទី​ផងដែរ​។​ការិយាល័យ​អភិវឌ្ឍន៍​សហគមន៍​និង​រៀបចំ​ពង្រាង​កិច្ចសន្យា​ជាមួយ​សហគមន៍​ដោយ​ដាក់​ឆ្លង​ក្រុមហ៊ុន​Santana​។​ដើម្បី​ឯកភាព​និង​រៀបចំ​ចុះកិច្ចសន្យា​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​៕S/​