​មន្ទីរ​កសិកម្ម​ចុះ​សម្របសម្រួល​ធ្វើ​ទិវា​ចម្ការ​បន្លែ​ត្រសក់ទ្រើង​

273
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៩​មន្ត្រី​ការិយាល័យ​ក្សេត្រសាស្ត្រ​និង​ផលិតភាព​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ដ​ព្រះវិហារ​។​បាន​ចុះ​សម្របសម្រួល​ធ្វើ​ទិវា​ចម្ការ​បន្លែ​(​ត្រសក់ទ្រើង​) នៅ​ភូមិ ត្បែង ឃុំ​ចំរើន ស្រុក​សង្គម​ថ្មី ខេត្ដ​ព្រះវិហារ ។

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​និង​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​គោលបំណង​នៃ​ការធ្វើ​ទិវា​នេះ​ឡើង​គឺ​ទី​1.​ដើម្បី​បង្ហាញ​ពី​បច្ចេកទេស​ថ្មី​ដែល​សមស្រព​ក្នុង​ដំណើការ​ផលិតកម្ម​បន្លែ​។​ទី​2. ដើម្បី ផ្សព្វផ្សាយ ពីស​ក្ដា នុព​ល និង​ប្រសិទ្ធិភាព​គ្រាប់ពូជ ដែល​បាន ផ្សព្វផ្សាយ ជាមួយ​គម្រោង​កន្លងមក​។​ទី​3. ដើម្បី ផ្សព្វផ្សាយ ពី​បច្ចេកទេស ក្នុងការ​ប្រើប្រាស់ គ្រប់គ្រង ទឹក តាមបែប សន្សំសំចៃ ។

​កម្មវិធី​ទិវា​នេះ​ផងដែរ​ស្ថិតក្រោម អធិបតីភាព :-​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​ន​សាទ​ខេត្តព្រះវិហារ – លោ​ល​ស្រី ជុច សា​វ៉ុ​ន សមាជិក ក្រុម ប្រឹក្សា ស្រុក សង្គម​ថ្មី​-​លោក ម៉ឹង រ៉ុ​ត តំណាង លោកស្រី មេឃុំ​ឃុំ​ចំរើន​មាន​ក្រុម​កសិករ​ដាំ​ដុះ​បន្លែ​ចូលរួម​សរុប ៤៦​នាក់ ;​ស្ត្រី ៣៥​នាក់ ។ គាំទ្រ​សកម្មភាព​ដោយ​គម្រោង​សាកវប្បកម្ម​បន្លែ និង​ផ្លែឈើ​កម្ពុជា​ឈេ​ន (CHAIN )៕S/​