​មន្ទីរ​កសិកម្ម ខេត្ត​ឧ​ត្ត​មានជ័យ គ្រោង​រៀបចំ​ស្តង់​លក់​បន្លែ នៅ​ទីផ្សារ នៅពេលស្ថានីយ​កសិកម្ម ផលិត​បន្លែ​បាន​ដោយ​ខ្លួនឯង​

1402
ចែករម្លែក
  • 25
    Shares

​ដោយ​៖ អូរ​ស្មាច់ /
​ឧ​ត្ត​រ​មានជ័យ​៖ មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ គ្រោង​រៀបចំ​ស្តង់​លក់​បន្លែ ប្រកួតប្រជែង នៅ​ទីផ្សារ នៅក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅពេល​ស្ថានីយ​កសិកម្ម របស់​មន្ទីរ​កសិកម្ម​ខេត្ត មានលទ្ធភាព​ផលិត​បន្លែ បានដោយ​ខ្លួនឯង នៅពេល​ឆាប់ៗ ខាងមុខ​។​

​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា មន្ទីរ​កសិកម្ម នៅ​រយ​:​ពេលខាងមុខ និង​គ្រោង​មានការ​រៀបចំ ស្តង់​លក់​បន្លែ​ជាច្រើន មុខ​ចំនួន ២ ទីតាំង ជាប់​គ្នា​មាន ទំហំ​៤​គុណ​៤​ម៉ែត្រ ស្ថិតនៅ​ផ្សារ​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ក្នុងនោះ ស្តង់​ទីមួយ សម្រាប់​ដាក់តាំង​លក់​បន្លែ ប្រជាកសិករ តាម​សហគមន៍​ផលិត​បាន និង​ស្តង់​ទី​២ សម្រាប់​ដាក់តាំង​លក់​បន្លែ ដែល​ស្ថានីយ​កសិកម្ម ផលិត​បាន​។​

​លោក​បាន​បន្តថា មន្ទីរ​កសិកម្ម​ខេត្ត បច្ចុប្បន្ន បានរៀបចំ​ស្ថានីយ​កសិកម្ម មួយកន្លែង នៅលើ​ផ្ទៃដី​ទំហំ ១៦៧ ហិកតា ស្ថិតនៅ​ភូមិ​បោស សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ ជំហាន​ដំបូង​នេះ មន្ទីរ​កសិកម្ម​ខេត្ត បានរៀបចំ​តំបន់​នោះ បាន​កាយ​ប្រឡាយ និង​លើក​ខ្នង​ទំនប់ទឹក កំពស់ ៣ ម៉ែត្រ ព័ទ្ធជុំវិញ ប្រវែង​ជាង ៦.០០០ ម៉ែត្រ ដើម្បី​ស្ទាក់​ទឹក និង​មាន​ព័ទ្ធ​លូ សម្រាប់​បង្ហូរទឹក​ចេញចូល ផងដែរ​។ នៅ​ទីតាំង​ធ្វើ​ស្ថានីយ​កសិកម្ម កំពុង​រៀបចំ​នេះ មន្ទីរ​បានរៀបចំ​កន្លែង​ចិញ្ចឹមសត្វ​, កន្លែង​ដាំ​បន្លែ​, កន្លែង​ចិញ្ចឹម​ត្រី​, កន្លែង​ផលិត​ស្រូវ និង​កន្លែង​ផ្សេងៗ​ទៀត ដែល​ទាក់ទង​ផ្នែក​កសិកម្ម​។​

​លោក​បាន​បញ្ជាក់ថា ការគ្រោង​រៀបចំ​ស្តង់​លក់​បន្លែ ឱ្យ​មាននៅ​ទីផ្សារ​នេះ ក្នុង​គោលបំណង​សំខាន់បំផុត គឺ​បាន​ជ្រាប​ដល់​អ្នកប្រើប្រាស់ លើ​បន្លែ​ធ្វើជា​អាហារ បច្ចុប្បន្ន ងាក​មកប្រើប្រាស់ បន្លែ​ផលិត​បាន នៅក្នុង​ស្រុក ដើម្បី​កាត់បន្ថយការប្រើប្រាស់ បន្លែ​នាំចូល​ពី​ក្រៅ​តំបន់ មក​លក់​នៅ​ទីផ្សារ មិនដឹង​ប្រភព​ច្បាស់លាស់ យកមក​បរិភោគ បណ្តាលឱ្យមាន​ការប៉ះពាល់ ដល់​សុខភាព​។ នៅ​ស្ថានីយ​កសិកម្ម ដែល​កំពុងដំណើរការ​រៀបចំ​នេះ ក៏មាន​មន្ត្រី​ជំនាញ ផ្នែក​កសិកម្ម នៅ​ប្រចាំការ រង់ចាំ​ផ្តល់យោបល់ និង​បង្ហាត់បង្ហាញ​ពី លក្ខណៈ​បច្ចេកទេស គ្រប់​ជំនាញ ដល់​កសិករ​ផងដែរ​។​

​លោក មឿ​ន គា ជា​ប្រជាកសិករ នៅក្នុង​សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ក៏ដូចជា ប្រជាពលរដ្ឋ​ដទៃទៀត មានការ​រីករាយ និង​គាំទ្រ ដែល​មន្ទីរ​កសិកម្ម​ខេត្ត គ្រោង​មានការ​រៀបចំ ស្តង់​លក់​បន្លែ​ផលិត​បាន នៅក្នុង​ស្រុក មាន​លក់​នៅ​ទីផ្សារ ក្នុង​តំបន់ ដែលមាន​ឆ្លងកាត់ ពី​មន្ត្រី​ជំនាញ​ផ្នែក​កសិកម្ម ផលិត​តាម​បច្ចេកទេស ត្រឹមត្រូវ​៕​V