​មន្ទីរ​កិច្ចការនារី​ខេត្តព្រះវិហារ​ប្រជុំ​ត្រីមាស​ទី​២​ផ្ដោតលើ​អំពើហិង្សា​ទាក់ទង​និង​យេនឌ័រ​

379
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​មន្ទីរ​កិច្ចការនារី​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ មាន​រៀបចំ​កិច្ចប្រជុំ​ត្រីមាស​ទី​២​លើក​ទី​១០​ដោយ​ក្រុមការងារ​ផ្ដោតលើ​អំពើហិង្សា​ទាក់ទង​និង​យេនឌ័រ​។​កិច្ចប្រជុំ​នេះ​ក្រោម​អធិបតីភាព​លោកស្រី​ចឹក​ហេង​ប្រធាន​ក្រុមការងារ​ឆ្លើយតប​ពហុ​វិស័យ​ចំពោះ​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ទាក់ទង​និង​យេនឌ័រ​

​ដែល​ក្នុងនោះ​មានការ​ចូលរួម​ពី​បណ្ដា​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​កងកម្លាំង​និង​អង្គការ​ដៃគូរ​ប្រមាណ​២៧​រូប​។​កិច្ចប្រជុំ​មាន​គោលបំណង​ពិភាក្សា​ដើម្បី​ដោះស្រាយ​បញ្ហា​អំពើហិង្សា​ដែល​កើតមាន​ក្នុង​ខេត្តព្រះវិហារ​ជជែក​ពិភាក្សា​។​

ដើម្បី​ចែករំលែក​ការទទួលខុសត្រូវ​រប​ស់​សមាជិក​ពាក់ព័ន្ធ​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​បញ្ហា​ប្រឈម តាម​វេទិកាសាធារណៈ​ធំៗ​។ ណែនាំ​ពី​ភូមិ ឃុំ​សុ​វត្តិភាព ត្រូវតែ​បញ្ជ្រាប​គ្រប់​កម្មវិធី គ្រប់​សកម្មភាព ដែល​ទាក់ទង​និង​អំពើហិង្សា ការជួញដូរ ការរំលោភ​សេពសន្ថវៈ​៕S/​