​មន្ទីរ​កិច្ចការនារី​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ​៨​មីនា​លើក​ទី​១០៨

415
ចែករម្លែក
  • 20
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​នារី​អន្តរជាតិ ៨​មីនា​លើក​ទី​១០៨​ស្តីពី​ការ​”​លើកកម្ពស់​សមភាព​យេនឌ័រ​និង​គាំពារ​សង្គម​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​” នៅ​ព្រឹក​ថ្ងៃទី​៣ ខែមីនា នេះ ក្រោម​អធិបតីភាព​លោកស្រី ទូច សា​រ៉ុ​ម រដ្ឋលេខាធិការ ក្រសួង​ធម្មការ​និង​សាសនា​។​

​លោកស្រី កាន់ រតនៈ​ឧប្បល ប្រធាន​មន្ទីរ​កិច្ចការនារី​រាជធានី​ភ្នំពេញ បាន​ថ្លែងថា មន្ទីរ​កិច្ចការនារី បាន​អនុវត្តតាម ផែនការ​យុទ្ធសាស្ត្រ​នា​រីត​រនៈ​។​ផ្អែក​តាម​ផែនការ​របស់​សាលា​រាជធានី​ភ្នំពេញ និង​អនុវត្តតាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ការងារ​សមធម៌​និង​ប្រសិទ្ធភាព​។​

​ជម្រុញ​ការលើកកម្ពស់​សមភាព​យេនឌ័រ​ធ្វើឱ្យ​ស្ត្រី ទទួលបាន​កិច្ចការពារ​និង​ផល​ប្រ​យោ​ជ​ន៏​តាម រយៈ​ការ​ជម្រុញ​លើកទឹកចិត្ត​សមាជិក​នៅក្នុង​គ្រួសារ​ឲ្យ​ទទួលស្គាល់​និង​ចាត់ទុក​ស្ត្រី​ជា​ដៃគូ​ដ៏​សំខាន់ ចូលរួម​គ្រប់​ការងារ គ្រប់​វិស័យ ប្រប​កដោយ​សមធម៌ សំដៅ​អភិវឌ្ឍ​និង​ទាមទារ ឲ្យ​មាន​ការលើក​កំពស់​សិទ្ធិ ស្ថានភាព​ជីវៈភាព ឋានៈ​តួនាទី របស់​ស្ត្រី​នៅក្នុង​សង្គម​។​

​ប្រធាន​មន្ទី​កិច្ចការនារី​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា មន្ទីរ​បាន​
​បង្កើត​ការិយាល័យ​ការពារ​ផ្លូវច្បាប់ សម្របសម្រួល ផ្តល់យោបល់​ទាក់ទង
​និង​ច្បាប់​ទប់ស្កាត់​អំពើហិង្សា ក្នុង​គ្រួសារ​ព្រមទាំង​សហការ​ជាមួយ​អាជ្ញាធរ មូល ដ្ឋា​ន ស្ថាប័ន​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​ផ្តល់​សេវា​ផ្លូវច្បាប់ និង​ជួយ​ស្ត្រី​រងគ្រោះ​​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ និង​ជន​រង គ្រោះ ដោយ​ការរំលោភ​សេពសន្ថវៈ​​ចំពោះ​ស្ត្រី​និង​កុមារី រងគ្រោះ​។​ល​។​

​នាឱកាស​នោះដែរ លោកស្រី ទូច សា​រ៉ុ​មរដ្ឋលេខាធិការ​ក្រសួង​ធម្មការ​និង​សាសនា មានប្រសាសន៍​បញ្ជាក់​អំ​ពី​ការងារ​ជំរឿន ដែលមាន​រយៈពេល ១០​ឆ្នាំ​ម្តង ដែលមាន​គុណ​ប្រ​យោ​ជ​ន៏​សម្រាប់ធ្វើ​ផែនការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។​
​ដោយឡែក​ទិវា​វា​នារី អន្តរជាតិ​៨​មីនា ឆ្នាំ ២០១៩​ស្តីពី​ការ​”​លើកកម្ពស់​សមភាព​យេនឌ័រ​និង​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​” គឺជា​គោលនយោបាយ​សំខាន់​របស់​រាជរដ្ឋាភិបាល ដែលជា​ការ លើកកម្ពស់​ស្ត្រី កម្មការិនី ដែលជា​ការស្វែងយល់ របស់​រាជរដ្ឋាភិបាល​។​

​លោកស្រី​បាន​ផ្តល់នូវ​អនុសា​ស​ន៏​សំខាន់ៗ​មួយចំនួន គឺ​៖​កម្ពុជា បើកទ្វារ​ចំហ​រលើ​កិច្ចសហការ​ជាមួយ​ដៃគូ អន្តរជាតិ លើ​ការទទួល​ជំនួយ​អភិវឌ្ឍ​។ ប៉ុន្តែ កម្ពុជា​មិន​ទទួល​ដាច់ខាត​ការចាប់ បង្ខំ កម្ពុជា ឲ្យ​ទទួល​លក្ខខណ្ឌ​របស់​ប្រទេស​កម្ពុជា មាន​ឯករាជ្យ បូរណៈភាព​ទឹកដី និង​អធិបតេយ្យភាព​ពេញលេញ ៕S/

#