​មន្ទីរ​ចំនួន​ពីរ​នាំ​អំណោយ​ជូន​កងទ័ព​ការពារ​ព្រំដែន​តំបន់​ព្រះវិហារ​

651
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៩​នេះ​មន្ទីរ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ខេត្តសៀមរាប​និង​ខេត្តព្រះវិហារ​បាន​នាំ​អំណោយ​លោក​អូន​ព័ន្ធមុនីរ័ត្ន​ទៅ​ប្រគល់ជូន​កងទ័ព​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣៩៥​។​

​អំណោយ​ជា​សម្ភារៈ​មួយចំនួនធំ​របស់លោក​អគ្គបណ្ឌិត​សភាចា​រ្យ​អូន​ព័ន្ធមុន្នីរ័ត្ន​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ត្រូវបាន​មន្ត្រី​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប​និង​ខេត្តព្រះវិហារ យកទៅ​ប្រគល់ជូន​កម្លាំង​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៣៩៥ នៃ​កងពលតូច​អន្តរាគមន៍​លេខ​៩ នៅ​តំបន់​មុំ​បី ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​លោក​ណ​ម​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តសៀមរាប​តំណាងឱ្យ​មន្ទីរ​សេដ្ឋកិច្ច​ខេត្តព្រះវិហារ​មានមតិ​សំណេះសំណាល​ជាមួយ​នាយទាហាន​ពលទាហាន​នាឱកាស​នោះបាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្ដី​នឹករលឹក​ពី​សំណាក់​លោក​អគ្គ​បណ្ឌិតសភា​ចា​រ្យ​អូន​ព័ន្ធមុនីរ័ត្ន​ជូន​ដល់​នាយទាហាន និង​ពលទាហាន​ទាំងអស់​។​

លោក​បាន​បន្តថា​សម្មភា​ព​ចុះសួរសុខទុក្ខ​នាពេលនេះ​គឺជា​ការផ្សាភ្ជាប់​នូវ​ស្មារតី​សាមគ្គីភាព​រវាង​សមរភូមិ​ក្រោយ​ជាមួយ​សមរភូមិ​មុខ​ដើម្បី​ចូលរួមចំណែក​ចែករំលែក​និង​សម្រាល​ការលំបាក​នានា ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​កងទ័ព​។​

​សម្ភារៈ​ដែល​បាន​យកមក​ប្រគល់ជូន​នាពេលនេះ​រួមមាន​ប្រេងសាំង​១.៥០០​លីត្រ​ប្រង​ម៉ា​ស៊ុត​១.៥០០​លីត្រ អង្ករ​២​តោន ផ្ទាំង​សូ​ឡា​ធំ​២​កំ​ប្លេ កុំ​ទ្យូ​ទ័​រ​Laptop២​គ្រឿង ម៉ាស៊ីន​ព្រី​ន​ធ័​រ និង​ថតចម្លង ១​គ្រឿង ខ្សែរ​ភ្លើង​(២X១.៥)៥​ដុំ​។

អំពូល​ភ្លើង​LED(១.២m)១០​ដើម​ស័ង្កសី​(២m)​ចំនួន​១.៥០០​សន្លឹក​ស៊ីម៉ង់ត៍​៥​តោន ម៉ាស៊ីនភ្លើង (២៤​សេស​) ចំនួន​មួយ​កំ​ប្លេ ថ្នាំលាប​U9០(​លាប​ឈើ​)២០​ធុង​ម៉ូ​ទ័​រ​ទម្លាក់​អណ្ដូង​​ចំនួន​២​គ្រឿង​គ្រាប់ពូជ​បន្លែ​គ្រប់មុខ​មួយកញ្ចប់​ស្មើ​និង​២០​ក្រាម​និង​គ្រាប់​ត្រកួន​ចំនួន​៥​គីឡូក្រាម​៕S/​