​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ផ្លាស់ប្តូរ​ស្តីទី​ឡើង​ប្រធាន​ឯ​ប្រធាន​ទៅ​ក្រសួង​

568
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ថ្មីៗ​នេះ​នៅ​ខេត្តព្រះវិហារ​មានការ​ផ្លាស់ប្តូរ​មុខតំណែង​ប្រធាន​ដោយ​លោក​អ៊ា​សុខា​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ផ្លាស់​ទៅ​បម្រើកា​ងារ​នៅ​ទីស្តីកា​ក្រសួងបរិស្ថាន​ជំនួស​ដោយ​លោក​សុខ​ច័ន្ទ​សុជាតិ​ស្តីទី​ឡើងជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​វិញ​។​

​យោងតាម​អនុ​ក្រិ​ត្យ​លេខ​.១៣៥.​អ​.​ន​.​ក្រ​.​បក​.​ចុះ​ថ្ងៃទី​៥​ខែ​កក្ត​ដា​ឆ្នាំ​២០១៦​ស្តីពី​កា​រៀបចំ​មន្ត្រីរាជការ​នៃ​ក្រសួងបរិស្ថាន​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានស្នើរ​សុំឱ្យ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​ពិនិត្យ​ទៅលើ​លទ្ធភាព​លើ​កា​ផ្ទេរ​ភារកិច្ច​លោក​អ៊ា​សុខា​។​បច្ចុប្បន្ន​មាន​តួរ​នាទី​ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ត្រូវ​ផ្ទេរ​ទៅ​បម្រើកា​ងារ​នៅ​ទីស្តីកា​ក្រសួងបរិស្ថាន​។​

​ក្នុងនោះ​បានតែ​តាំង​លោក​សុខ​ច័ន្ទ​សុជាតិ​ជា​ប្រធានស្តីទី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ជំនួស​វិញ​។​ជាមួយគ្នា​នោះ​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ក៏បាន​បញ្ជាក់ជូន​លោក​អភិបាលខេត្ត​ព្រះវិហារ​ថា​ក្រោយពី​បាន​ត្រួតពិនិត្យ​ទៅលើ​លក្ខណៈសម្បត្តិ​សីលធម៌​សាមគ្គីភាព​ផ្ទៃក្នុង​។

​ស្មារតី​ទទួលខុសត្រូវ​នឹង​សមត្ថភាព​ដឹកនាំ​ប្រកបដោយ​ប្រសិទ្ធិភាព​។​គឺ​ត្រូវបាន​ចាត់ទុកជា​លក្ខណៈ​សម្បត្តិ​ល្អប្រសើរ​សម្រាប​បំពេញមុខ​ងា​ស្នួល​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​សំដៅ​រួមចំណែក​ដល់​កា​ពង្រឹង​រដ្ឋបាល​ទំនើប​របស់​ក្រសួងបរិស្ថាន​ក៏​ដូច​ជំរុញ​អភិបាលកិច្ច​ល្អ​និង​មាន​តម្លាភាព​នោះ​។​

​ពាក់​ព​ន្ធ័​នឹង​ករណី​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​ដែរ​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ប្រាប់​អ្នក​សា​ព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ល្ងាច​នេះ​(​ទី​១៤​ខែវិច្ឆិកា​)​ថា​លោក​មិនទាន់​បានដឹង​ទេ​លើ​ករណីនេះ​៕S/​

លោកអ៊ាសុខាប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារទៅបម្រើកាងានៅទីស្តីកាក្រសួងបរិស្ថាន
លោកសុខ ច័ន្ទសុជាតិជាប្រធានស្តីទីនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ