​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​

354
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាប​:​កាលពី​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​ក្រុមការងារ​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម​ខេត្តសៀមរាប​នៃ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច ដើម្បី​លើកកម្ពស់​ជីវភាព​កសិក​រ​ក្នុង​ខេត្តសៀមរាប បាន​ចុះ​ធ្វើ​កម្រិត​ចង្កោម​លើ​ខ្សែសង្វាក់​ផលិតកម្ម​បន្លែ​នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស​ឃុំ​កំពង់ក្ដី​ស្រុក​ជីក្រែង​និង​ភូមិ​ដំរី​កូន ឃុំ​ពពេល ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។​

​ក្រុមការងារ​នៃ​មន្ទី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប​បាន​និយាយថា​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​(AIMS)​គឺជា​គម្រោង​រួមគ្នា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម ដែល​ហៅថា (IFAD)​។ គម្រោង​នេះ​មាន​រយៈពេល​ប្រាំ​មួយឆ្នាំ និង​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី ឆ្នាំ​២០១៧​រំពឹងថា​នឹង​បញ្ចប់​គម្រោង​នៅ​ឆ្នាំ​២០២៣​។​គម្រោង​នេះ​សហការ​អនុវត្ត​ដោយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រួមជាមួយ​នឹង​ដៃគូ​អនុវត្តន៍​ផ្សេងទៀត​។​

​ក្រុមការងារ​បាន​បន្ត​ថា បច្ចុប្បន្ន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប ជា​ខេត្ត​ត​ភ្ជាប់​នៃ​ការអនុវត្ត​គម្រោង និង​ជំរុញ​ការផ្សារភ្ជាប់​ទំនាក់ទំនង​ការ​ច​ញ្ចឹ​ម​មាន់​ស្រែ​បន្លែ​និង​សូត្រ​ឆៅ​មកកាន់​ទីផ្សារ​ក្នុង​ខេត្តសៀមរាប​។​បន្ទាប់ពី​កសិករ​បាន​ព្រមព្រៀង​ធ្វើ​កិច្ចសន្យា​រយៈពេល​០៦​ខែ​ជាមួយ​អ្នកប្រមូល​ទិញ​មាន់​ដែល​អាច​ផ្គត់​ផ្គត់​បាន​ចំនួន​៥០​ក្បាល​ក្នុងពេល​កន្លះ​ខែម្តង​នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស​ឃុំ​កំពង់ក្តី​ស្រុក​ជីក្រែង​និង​ស្រុក​សូទ្រនិគម​។

បន្ទាប់មក​ក្រុមការងារ​គម្រោង​បាន​បន្ត​ចុះ​ធ្វើ​កម្រិត​ចង្កោម​លើ​ខ្សែសង្វាក់​ផលិតកម្ម​បន្លែ​ដែល​កសិករ​ដាំ​បាន​មានដូចជា​ត្រប់វែង​ម្ទេស​ត្រសក់​ននោង​មូល​ត្រឡាច​សណ្ដែក​គួរ​និង​ត្រប់ស្រួយ​ដែល​អាច​យកមក​ដាក់លក់​នៅ​ផ្សារ​បន្លែ​សុវត្ថិភាព​ចុង​សប្តាហ៍​នា​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ​ដែល​ស្ថិតនៅ​កែង​មន្ទីរ​ទេសចរណ៍​ចាស់ មាត់​ស្ទឹង​សៀមរាប ក្រុង​សៀមរាប​៕S/​

​រូបភាព​:​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តសៀមរាប​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច​ដើម្បី​លើកកម្ពស់​ជីវភាព​កសិក​រ​ក្នុង​ខេត្តសៀមរាប​៕​គូលែន​