​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​បើក​ការប្រឡង​យក​បណ្ណ​បើកបរ​លើក​ទី​១១

196
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០១៩​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​មន្ទីរ​បាន​បើក​ការប្រឡង​យក​បណ្ណ​បើកបរ​លើក​ទី​១១​និង​ប្រឡង​យក​បណ្ណ​បើកបរ​ម៉ូតូ​កង់​បី​(PassApp​និង​Grap)​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​(Online)​លើក​ទី​៤​ក្នុង​ឆ្នាំ​២០១៩​។​

​លោក​ប្រធាន​បាន​បន្តថា​មន្ទីរ​សាធារណ​ការរៀប​ចំការ​ប្រឡង​មាន​បេក្ខជន​សរុប​៤៥​នាក់​(​ស្រី​៤​នាក់​)​ក្នុងនោះ​មាន​៖​ម៉ូតូ​កង់​បី​(PassApp​និង​Grap)-​បេក្ខជន​ប្រឡង​ជាប់​ជា​ស្ថាពរ​ចំនួន​៧​នាក់​-​បេក្ខជន​ប្រឡង​ធ្លាក់​ចំនួន​២​នាក់​-​អវត្តមាន​ចំនួន​៥​នាក់​។​រថយន្ត​-​បេក្ខជន​ប្រឡង​ជាប់​ជា​ស្ថាពរ​ចំនួន​១២​នាក់​(​ស្រី​៣​នាក់​)-​បេក្ខជន​ប្រឡង​ធ្លាក់​ចំនួន​ម្នាក់​-​អវត្តមាន​ចំនួន​១៨​នាក់​។​

​សូមបញ្ជាក់​:​ការប្រឡង​យក​បណ្ណ​បើកបរ​នៅ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ប្រើ​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​៖-​ពេលព្រឹក​ប្រឡង​ទ្រឹស្ដី​-​ពេល​ថ្ងៃ​ប្រឡង​ដៃចង្កូត​សម្រាប់​បេក្ខជន​ដែល​ប្រលង​ជាប់​ជា​ស្ថាពរ​នឹង​ទទួលបាន​បណ្ណ​បើកបរ​នៅពេល​រសៀល​។​“​ចេះ​បើកបរ​យានយន្ត​ច្បាស់លាស់​ត្រឹមត្រូវ​គឺជា​សីលធម៌​មួយ​ក្នុងចំណោម​សីលធម៌​ទាំង​១០​របស់​អ្នកបើកបរ​យានយន្ត​ជាពិសេស​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​”៕S/