ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈកាលពីថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៩លោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារដឹកនាំកិច្ចប្រជុំលើកទី១១ក្នុងឆ្នាំ២០១៩។កិច្ចប្រជុំនៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដើម្បីឆ្លងរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែវិច្ឆិកានិងទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូឆ្នាំ២០១៩។ក្នុងនោះផ្សព្វផ្សាយអនុក្រឹត្យលេខ៤៤និងលេខ១១២អនក្រ.បករបស់រាជរដ្ឋាភិបាល។
លោកសំលាងទ្រីបានថ្លែងអំណរអរគុណដល់មន្ត្រីសាធារណការនិងដឹកជញ្ជូនក្រុង-ស្រុក-ខេត្តទាំងអស់ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរក្នុងរយៈពេលមួយខែកន្លងមកនេះ។រួមទាំងការងារជួសជុលថែទាំផ្លូវថ្នល់ការផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋនិងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ជាដើម។លោកប្រធានបានជូនពរដល់មន្ត្រីទាំងអស់ឱ្យមានសុខភាពល្អកម្លាំងមាំមួនទទួលបានជ័យជំនះ រាល់ភារកិច្ច៕S/