​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បដិសេធ​ព័ត៌មាន​បំផ្លើសការពិត​

598
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​សូម​បដិសេធ​លើ​ការសរសេរ​Comment​បំផ្លើសការពិត​របស់​ម្ចាស់​AccountFacebook​ឈ្មោះ​MeakPuthhy​ដែលថា​បុគ្គលិក​មន្ទីរពេទ្យបង្អែក​អន្លង់វែង​បាន​បណ្តេញ​ព្រះសង្ឃ​៥​អង្គ​ចេញពី​មន្ទីរពេទ្យ​គ្រា​ដែល​ព្រះអង្គ​មាន​ជំងឺគ្រុនឈាម​មិនទាន់​ជាសះស្បើយ​នេះ គឺជា​រឿង​មួយ​មិន​ពិត​ទាល់តែសោះ​។

​ព្រះសង្ឃ ៥​អង្គ ពិតជា​បាន​ចូលមក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​អន្លង់វែង​មែន​ចាប់ពី​ថ្ងៃទី​៦ ដល់​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០១៩​។ តែ​ព្រះអង្គ មិនមាន​កើត​ជំងឺគ្រុនឈាម​ទេ គឺ​ជំងឺ​គ្រុនក្តៅ និង​ជំងឺ​រលាក​ក្រពះ​ពោះវៀន ។​ដោយមាន​ការយកចិត្ត​ទុកដាក់​ក្នុងការ​ព្យាបាល​ពី​គ្រូពេទ្យ ព្រះអង្គ បានជា​សះស្បើយ​និង​បាន​ចាកចេញ​នា​ព្រឹក​ថ្ងៃទី​១០​ខែមិថុនា​ឆ្នាំ​២០១៩​ពុំមាន​ករណី​សង្ស័យ​ជំងឺគ្រុនឈាម មួយអង្គ​ណា​ឡើយ ។​

​សូម​ប្រជាមតិ​មេត្តា​កុំ​យល់ច្រឡំ​ចំពោះ​ការនិយាយ​បំផ្លើស​របស់ Account Facebook ឈ្មោះ MeakPuthhy​នេះ​ព្រោះ​ជា​រឿង​មូល​បង្កាច់​និយាយ​បំ​ភ្លើ​ស​ទាំងស្រុង​។​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ សូម​ឲ្យ​ម្ចាស់ Account Facebook ឈ្មោះ Meak Puthhy​នេះ ធ្វើការ​កែតម្រូវ​ឡើងវិញ​៕S/​