​មមាញឹក​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​

129
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​រៀបចំ​កែលម្អ​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ទេសភាព​បៃតង​សណ្ដាប់ធ្នាប់​សាធារណៈ​មុខ​បរិវេណ​ប្រាសាទអង្គរវត្ត​ដែល​កិច្ចការ​ទាំងនេះ​ផ្តោតទៅលើ​ការបញ្ជៀ​ស​ការដក់​ទឹក​ក្នុង​រដូវវស្សា​ការពង្រីក​វាលស្មៅ​បៃតង​ការដាំ​កូនឈើ​ប្រណីត​។​

​ការរៀបចំ​អ្នកលក់ដូ​រ​ចល័ត​ការរៀបចំ​ឱ្យចូល​ទៅ​ចត​ក្នុង​ទីតាំង​ចំណត​និង​បញ្ឈប់​ការចត​ឬ​ឈប់​រថយន្ត​ឬរ​ម៉ក​កង់​បី​ក្រៅ​ទីតាំង​ចំណត​។​នេះ​គឺជា​ការបញ្ជាក់​អោយដឹងពី អាជ្ញាធរ​ជាតិ​អប្សរា​នា​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០​នេះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បញ្ជាក់ថា​កិច្ចការ​ខាងលើ​ត្រូវបាន​អនុវត្ត​ចាប់ពី​ចុងខែ​កុម្ភៈ​មក​ដើម្បី​ជា​ដំណាក់កាលៗ និង​គ្រោង​បញ្ចប់​ជា​ស្ថាពរ​មុន​ដំណាច់ឆ្នាំ​២០២០​។

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តថា ទន្ទឹមនឹងនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​សូម​ថ្លែងអំណរគុណ​ដល់​អាជីវករ អ្នកបើកបរ​រថយន្ត រ​ម៉ក​កង់​បី មគ្គុទ្ទេសក៍​ទេសចរណ៍ ភ្ញៀវទេសចរ រួម​និង​សាធារណជន​ទាំងអស់ ដែល​សហការ​ចូលរួម​ក្នុង​កិច្ច​ការរៀបចំ​សណ្ដាប់ធ្នាប់​នេះ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​របៀបរៀបរយ ស័ក្ដិ​សមជា​គោលដៅ​ទេសចរណ៍​សម្រាប់​ពិភពលោក​៕S/

​រូបភាព​:​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​មមាញឹក​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​៕​អប្សរា​