​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២២​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្តស្វាយរៀង​

1200
ចែករម្លែក

​ដោយៈ​សុខ​ជាតិ​/​ស្វាយរៀងៈ​លោក អ៊ុក សុជាតិ រដ្ឋលេខាធិការ​តំណាង​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។​លោកស្រី​ឯក​សុវណ្ណ​ភារៈ​អភិបាលរង​ខេត្តស្វាយរៀងៈ​ដោយមាន​ការសហការ​ពី​រដ្ឋបាល​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​២១​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានរៀបចំ​កម្មវិធី​មហោស្រព​ខ្លែងឯក​ខ្មែរ​លើក​ទី​២២​ឆ្នាំ​២០១៨​នៅ​បរិវេណ​តារាង​បាល់ទាត់​វិទ្យាល័យ​ស្វាយរៀង ។

​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​កង​ម្លាំ​ង​ទាំង​៣​ប្រភេទ​លោក​អភិបាលក្រុង​-​ស្រុក​អស់លោក​លោកស្រី​ជា​ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ជុំវិញ​ខេត្ត​សិស្សានុសិស្ស​គរុ​សិស្ស​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​ប្រមាណ ៦០០ នាក់ ។

​តាម​ឯកសារ​ស្តីពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ បាន​លើកឡើងថា «​ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង បាន​ឆ្លុះបញ្ចាំង​នូវ​ចរិត​របស់​សង្គម​ខ្មែរ ដែល​រស់នៅ​ផ្សាភ្ជាប់​នឹង​ធម្មជាតិ ទទួល​ឥទ្ធិពល​ពី​ធម្មជាតិ និង​ប្រើប្រាស់​ថាមពល​ធម្មជាតិ​សម្រាប់​បម្រើការ​រស់នៅ និង​ការកម្សាន្ត ។​

​លោក​បា​នប​មន្ត​ថា​ម្យ៉ាងទៀត ប្រពៃណី​នៃ​ការ​បង្ហើរខ្លែង មិន​គ្រាន់តែ​ជា​ពិធី​មួយ​ធ្វើឡើង​សម្រាប់​ជាការ​កម្សាន្ត​ប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​ក៏​ជា​ពិធី​មួយ​សម្រាប់​គោរពបូជា​ដល់​សាសនា​សំខាន់​ទាំងពីរ​ផង ដែរ ដែល​ប្រជាជន​ខ្មែរ​ធ្លាប់​ជឿ និង​គោរព​តាំងពីដើម​រៀងមក គឺ ព្រហ្មញ្ញសាសនា​នឹង​ព្រះពុទ្ធសាសនា​៕S/​

មហោស្រព​បង្ហើរខ្លែង​ខ្មែរ​លើក​ទី​២២​ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្តស្វាយរៀង​