​មានការ​សិក្សា​លើ​ការដំឡើង​ប្រាក់​ឈ្នួល​និង​សេដ្ឋកិច្ច​ពលកម្ម​

1393
ចែករម្លែក

​ដោយៈ​ស៊ា​ថាំង​/​ភ្នំពេញ​:​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹងថា​កាលពី​ថ្មីៗ​នេៈ​គណៈកម្មាធិការ​ផលិតភាព​កម្ពុជា (​គ​.​ផ​.​ក​) បានរៀបចំ​កិច្ចប្រជុំ​លើក​ទី ៥​ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​លទ្ធផល​សិក្សា​ស្រាវជ្រាវ​របស់​លេខាធិការដ្ឋាន គ​.​ផ​.​ក ក្នុង​ឆ្នាំ ២០១៧​កន្លងមក​នេៈ​អំពី​ឥទ្ធិពល​លើ​ការដំឡើង​ប្រាក់​ឈ្នួល​និង​សេដ្ឋកិច្ច​ពល កម្ម​។​

លោក អូន ព័ន្ធមុនីរ័ត្នដឹកនាំកិច្ចប្រជុំ(រូបក្រសួងសេដ្ឋកិច្ច)

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន គ​.​ផ​.​ក​ដោ យ​មាន​កាត​ចូលរួម​ពី​លោក ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧ ស្សា​ហក​ម្ម និង​សិប្បកម្ម និង​ជា​អនុ ប្រធាន គ​.​ផ​.​ក លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ ក្រុមប្រឹក្សា អភិវឌ្ឍន៍​កម្ពុជា​ព្រមទាំង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ក្រសួង​-​ស្ថាប័ន​ដែលជា​សមាជិក គ​.​ផ​.​ក និង វិស័យ​ឯកជន ។​

​មន្ត្រី​បាន​ប្រាប់ថា​គោលបំណង​នៃ​កិច្ចប្រជុំ គឺ​ដើម្បី​ពិភាក្សា​ទៅលើ​ល​​ទ្ធ​ផល​សិក្សា​ស្រាវជ្រាវ​របស់ លេខា​ធិការ​ដ្ឋាន គ​.​ផ​.​ក ដើម្បី​បានជា​ក្របខណ្ឌ​គោលនយោបាយ​របស់​ក្រសួង​-​ស្ថាប័ន ក្នុង​ការជំរុញ​ឱ្យសម្រេចបាន កំណើន​, ផលិតភាព​ពលកម្ម និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ។​

​ការស្រាវជ្រាវ​បាន​ផ្តោតលើ​៖ ១. ឥទ្ធិ ពល​ប្រាក់​ឈ្នួល អប្បបរមា​លើ​សុ​ខុ មាល​ភាព និង​ផលិតភាព​ពលកម្ម​របស់​កម្មករ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង ផលិត​ស្បែកជើង នៅ​កម្ពុជា​ឆ្នាំ ២០១៧ និង ២. សេដ្ឋកិច្ច​ពល​កម្មៈ ការងារ ទីផ្សារពលកម្ម និង​ផលិតភាព​ជាតិ ។​

​មន្ត្រី​បាន​ប្រាប់ថា​ការសិក្សា​ស្រាវជ្រាវ​លើ​ប្រធានបទ​ខាងលើ គឺជា​ការសិក្សា បែប​វិទ្យាសាស្ត្រ មាន​លក្ខណៈ​វិជ្ជាជីវៈ​, ដោយមាន កិច្ចសហប្រតិបត្តិការ​អន្តរ ក្រសួង​-​ស្ថាប័ន​, ការចុះ​អង្កេត​នៅតាម​បណ្តា​រោងចក្រ ព្រមទាំង ការសិក្សា បទពិសោធន៍​នៃ ប្រទេសជិតខាង និង​ប្រទេស​ក្នុង​តំបន់ ។​

​កិច្ច​ប្រជុំបាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការសិក្សា​ស្រាវ​ជ្រា​និង​បាន ផ្តល់​អនុសាសន៍​ណែនាំ សម្រាប់​វិធានការ​ប្រតិបត្តិ​បន្ត រួមមាន​១.​បន្ត​កែលម្អ​ការសិក្សា​ស្រាវជ្រាវ ដោយ​ផ្តោតលើ​ឥទ្ធិពល​នៃ​កម្រិត​ប្រាក់​ឈ្នួល​អប្បបរមា និង​ភាព​ប្រកួត ប្រជែង​សេដ្ឋកិច្ច​របស់​កម្ពុជា ។​២.​ធ្វើការ​ប្រៀបធៀប​ជាមួយ​ប្រទេសជិតខាង​ទៅលើ​លទ្ធភាព និង​សមត្ថភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច ។​៣.​បន្ត​ស្រាវជ្រាវ​លើ​ស័ក្តិ​សិទ្ធ​ភាព​នៃ​អភិបាលកិច្ច​ល្អ ដើម្បី​ឆ្លើយតប​ទៅលើ​ការប្រកួតប្រជែង ស្របតាម ក្របខណ្ឌ​នីតិរដ្ឋ ។​៤.​សិក្សា​ប្រៀបធៀប​រវាង​គំរូ​ធុរកិច្ច (Business Model) និង​វប្បធម៌​គ្រប់គ្រង (Management Culture) របស់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ។​៥.​បន្ត​សិក្សា​ស្រាវជ្រាវ​ឱ្យ​កាន់តែ​ស៊ីជម្រៅ និង​ផ្តល់​អនុសាសន៍​ឱ្យ​កាន់តែ​មុត​ស្រួច ដើម្បី​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ ២០១៥-២០២៥ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ឆ្លើយតប​នឹង​និន្នាការ​រយៈពេល​ខ្លី​, មធ្យម និង​វែង ៕មន