​មាន់​នាំចូល​តាម​ព្រំដែន​មាន​ងាប់​និង​រស់​ជាច្រើន​រយ​ក្បាល​មន្ត្រី​មិនមាន​ការត្រួតពិនិត្យ​

461

(​ឧ​ត្ត​រ​មានជ័យ​)៖​សត្វ​មាន់​និង​សត្វ​ទា​នាំចូល​តាម​ច្រកព្រំដែន​មាន​ងាប់​និង​រស់​ជាច្រើន​រយ​ក្បាល​ក្នុង​មួយថ្ងៃៗ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​តាម​រថយន្ត​ចេញពី​ថៃ​ឆ្លង​ចូលមក​កម្ពុជា​តាម​ច្រកព្រំដែន​អូរ​ស្មាច់​។ឈ្មួញសំអាង​មានច្បាប់​អនុញ្ញាត​មក​ស្តុក​ទុក​នៅ​ទីតាំង​ភូមិ​ដើ​
​ម​ជ្រៃ​ក្នុង​សង្កាត់​អូរ​ស្មាច់​ក្រុង​សំរោង​ដឹក​បន្ត​លក់​ចែកចាយ​ទៅតាម​បណ្តា​ខេត្ត​មួយចំនួនទៀត​តែម​ន្ត្រី​ពាក់​ពន្ធ​ប្រចាំការ​ក្នុង​តំបន់​មិនមាន​ត្រួតពិនិត្យ​។​

​ប្រភពព័ត៌មាន​បានអោយ​ដឹងថា​សត្វ​មាន់​និង​សត្វ​ទា​ដែល​ឈ្មួញ​នាំ​ពី​ស្រុកថៃ​ចូលមក​កម្ពុ​ជាមាន​ចំនួន​៣​នាក់​មានច្បាប់​អនុ​ញ្ញ​ត​ដោយ​ក្រសួង​ពាក់ព័ន្ធ​នាំ​សត្វ​នេះ​មក​ស្តុក​ទុក​នៅ​ភូមិ​ខាងលើ​ហើយ​បន្ត​ដឹក​ចេញ​តាម​រថយន្ត​ទៅ​ចែកចាយ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ដូចជា​ខេត្តសៀមរាប​ខេត្តបន្ទាយមានជ័យ​ខេត្តបាត់ដំបង​និង​ខេត្តកំពង់ធំ​ផងដែរ​។

​ការដឹកជញ្ជូន​ចេញ​បន្ត​នេះ​ត្រូវបាន​គេ​ប្រទះឃើញ​មាន​ទាំង​សត្វ​ងាប់​ស្រាប់​នៅ​និង​កន្លែង​ស្តុក​ជាច្រើន​ក្បាល​យកទៅ​ជាមួយ​ផងដែរ​ហើយ​មន្ត្រី​នៅក្នុង​តំបន់​គ្មាន​ការត្រួតពិនិត្យ​ជាប្រចាំ​ឡើយ មិន​ដឹក​សត្វ​ទាំងនេះ​កើតមាន​ជំងឺ​អ្វី​នោះទេ​។​

​លោក​សូត្រ​ស៊ី​សុខ​ឃាង​ប្រធាន​មន្ទី​កសិកម្ម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និយាយ​កាលពី​កន្លងមក​ថ្មីៗ​នេះ​អោយដឹងថា​សត្វ​មាន់​និង​សត្វ​ទា​ដែលមាន​ការនាំ​ចូលមក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់​ពី​ស្រុកថៃ​មិន​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​មន្ត្រី​មន្ទី​កសិកម្ម​នោះឡើយ​គឺមាន​មន្ត្រី​ជំនាញ​ស្ថាប​ន័​ផ្សេង​នៅ​ប្រចាំ​ច្រក​នោះ​ត្រួតពិនិត្យ​ហើយ​៕S/​ដោយ​អូរ​ស្មាច់​

​មាន់​នាំចូល​តាម​ព្រំដែន​មាន​ងាប់​និង​រស់​ជាច្រើន​រយ​ក្បាល​មន្ត្រី​មិនមាន​ការត្រួតពិនិត្យ