​មាន​ក្រុមហ៊ុន​នាំ​រថយន្តក្រុង​មក​លក់​ដើម្បី​គិតពី​សុវត្ថិភាព​កម្មករ​នៅ​ខេត្តស្វាយរៀង

414
ចែករម្លែក
  • 34
    Shares

ស្វាយរៀង​៖​ដើម្បី​គិតគូរ​ពី​សុខទុក្ខ​របស់​កម្មករ​កម្មការិនី​ក៏ដូចជា​តម្រូវការ​ចំពោះ​វិស័យ​ឯកជន​ក្នុង​ខេត្ត​ដែល​ត្រូវការ​រថយន្តក្រុង​ប្រកបដោយ​ផាសុខភាព​នោះ​ក្រុមហ៊ុន​KKstar​ដែលជា​ក្រុម​ហ៊​ន​លក់​រថយន្តក្រុង​មួយ​ដ៏​ល្បីឈ្មោះ​បាន​នាំចូល​រថយន្តក្រុង​ដ៏​ទំនើប​។​ក្នុងនោះ​មានតម្លៃ​សមរម្យ​មក​លក់​នៅ​ខេត្តស្វាយរៀង​ដែល​សម្បូរ​ទៅដោយ​រោងចក្រ សហគ្រាស​និង​កម្មករ កម្មការិនី​រាប់ម៉ឺន​នាក់​។​

​លោក​តូច​តែ​ពេជ្រ​តំណាងឱ្យ​ក្រុមហ៊ុន​KKSTAR​បាន​ប្រាប់​ឱ្យដឹងថាៈ​ដោយ​មើលឃើញ​សក្កា​នុព​ល​សេដ្ឋកិច្ច​ក្នុង​ខេត្តស្វាយរៀង​មានការ​រីកចម្រើន​ដោយមាន​រោងចក្រ​សហគ្រាស​ជាច្រើន​កន្លែង​និង​កម្មករ កម្មការិនី​រាប់ម៉ឺន​នាក់​កំពុង​បម្រើ​ការងារ​ហើយ​ត្រូវការ​រថយន្ត​ជិះ​ទៅធ្វើ​ការ​ជា​រៀងរាល់ថ្ងៃ​។​

​លោក​បន្តថា​សព្វថ្ងៃ​រថ​យន្ត​ដឹក​កម្មករ​ក្នុង​ខេត្តស្វាយរៀង​មិនទាន់​ធានាបាន​សុខ​សុវត្ថិភាព​នោះទេ​ដោយ​រថយន្ត​ទាំងនោះ​ពុំមាន​ដំបូល​គ្មាន​កៅអីអង្គុយ​ហើយ​ឈរ​ប្រជ្រៀត​គ្នា​ត្រូវ​ខ្យល់​ត្រូវ​ថ្ងៃ​មើលទៅ​ពិបាក​ភ្នែក​ណាស់​អ្នកខ្លះ​ដួលសន្លប់​ក៏មានដែរ​។​ជុំវិញ​ផល​លំបាក​នេះហើយ​ទើប​ក្រុមហ៊ុន​លោក​នាំចូល​រថយន្តក្រុង​ប៊ិ​ស​(bus)​សេរី​ទំនើប​ហើយ​មានតម្លៃ​សមរម្យ​ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​កម្មក​រ​។​

​លោក​តូច​តែ​ពេជ្រ​បានបញ្ជាក់​ថាបើ​អស់លោក​លោកស្រី​ជា​អ្នក​ប្រកប​របរ​រកស៊ី​ដឹក​កម្មករ​កម្មការិនី​និង​រោងចក្រ​សហគ្រាស​មានបំណង​ចង់​ទិញ​រថយន្តក្រុង​សូម​ទំនាក់ទំនង​តាម​លេខ​ទូរ​សព្ទ័​ដែលមាន​នៅក្នុង​ស្លាក​យីហោ​ស្រាប់​៕S/​