ដោយវណ្ណៈ/ព្រះសីហនុៈក្រុមហ៊ុនមកពីប្រទេសចិនធំៗចំនួន៦ត្រូវបានអនុញាតឱ្យធ្វើការរសិក្សាគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្រុងព្រះសីហនុបន្ទាប់ពីបានរងការខូចខាតនារយៈពេលចុងក្រោយ។នេះតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨។
ទាក់ទងនឹងគម្រោងសិក្សាក្នុងការកសាងផ្លូវនិងលូនៅក្រុងព្រះសីហនុបន្ទាប់ពីរងការខូចខាតនាដំណាក់កាលបច្ចុប្បន្ននេះលោកយន្តមីនអភិបាលខេត្តព្រះសីហនុបានស្វាគមន៍ចំពោះក្រុមហ៊ុនចិនដែលមានបំណងចូលរួមក្នុងគម្រោងការស្តារហេដ្ឋារចនាសម្ពន្ធ័ផ្លូវ លូក្នុងក្រុងព្រះសីហនុ ។
តាមរយៈជំនួបនិងការពិភាក្សានេះដែរលោកយន្តមីនបានរំពឹងថាក្រុមហ៊ុនចិននឹងអាចធ្វើការជាមួយខេត្តព្រះសីហនុ ក្នុងការស្តារវិស័យហេដ្ឋារចនាសម្ពន្ធ័នៅខេត្តព្រះសីហនុឱ្យបានល្អប្រសើរឡើងវិញ។ ជាមួយគ្នានេះ លោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត បានបញ្ជាក់ថា៖ ផ្លូវមេក្នុងក្រុងសំខាន់ៗដែលលើកយកមកពិភាក្សាគ្នានេះមានចំនួន៨ខ្សែ។
បែកខ្នែងសំខាន់ៗចំនួន២៨ខ្សែមានប្រវែងសរុបចំនួន១៤០គីឡូម៉ែត្រហើយផ្លូវទាំងនេះបានបែកជាខ្នែងសំខាន់ៗចំនួន២៤៥ខ្សែទៀតនៅទូទាំងក្រុងព្រះសីហនុ។ក្នុងនោះផ្លូវសំខាន់ចំនួន២៨ខ្សែក្នុងក្រុងព្រះសីហនុជាផ្លូវសំខាន់ដែលត្រូវតែរកវិធីដោះស្រាយចំពោះមុខដោយត្រូវតែធ្វើការកែលម្អនិងពង្រីកឱ្យកាន់តែប្រសើរឡើង។
លោកបន្តថាប្រសិនជាយើងអាចកែលម្អពង្រីកផ្លូវចូលក្រុងបន្ថែមទៀតបាននោះបញ្ហាកកស្ទះចរាចរណ៍ពេលចូល ក្រុងព្រះសីហនុ នឹងកាត់បន្ថយ ផងដែរ។លោក ZHOU CHUANFA អ្នកគ្រប់គ្រងទីផ្សារក្រុមហ៊ុនចិនTHEOVERSEASCO.,OFCHINARAILWAYNO.10ENGINEERINGGROUPCOLTDលើកឡើងថា៖ខាងក្រុមហ៊ុនពេញចិត្តសហការជាមួយខេត្តព្រះសីហនុ។
នៅលើគម្រោងសាងសង់ផ្លូវនិងលូជាមួយការបញ្ជាក់ថាក្រុមហ៊ុនពួកគេធ្លាប់មានបទពិសោធក្នុងការសាងសង់ផ្លូវនៅតាមប្រទេសមួយចំនួនក្នុងពិភពលោក។ឆ្លើយតបចំពោះភាគីក្រុមហ៊ុនទាំងនេះទាក់ទិននឹងការសាងសង់ផ្លូវលោកយន្តមីនអភិបាលខេត្តព្រះសីហនុក៏បានឯកភាពជាគោលការក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនទាំងនេះធ្វើការសិក្សាតាមសំណើរ ៕S/