​មាន​គេ​កាយ​ភ្នំ​យក​ដី​នៅ​ស្រុក​កូន​មុំ​ធ្វើជា​កម្ម​សិទ្ធ​អាជ្ញាធរ​ថា​អត់​ទាន់​ដឹង​

229
ចែករម្លែក

ដោយ​:​សុវណ្ណ​/​រតនគិរី​:​មាន​គេ​ដាក់​គ្រឿង​ច្រក​កាយ​ភ្នំ​នៅ​ស្រុក​កូន​មុំ​ដើម្បី​វាទ​យក​ដី​ធ្វើជា​កម្មសិទ្ធិ​ដោយ​បំពាន​ច្បាប់​អាជ្ញាធរ​ស្រុក​ថា​អត់​ទាន់​បានដឹង​នៅឡើយ​ទេ​។​ភ្នំ​ដែល​គេ​ដាក់​គ្រឿងចក្រ​កាយ​រំលើង​នោះ​ឈ្មោះ​ភ្នំ​កូន​សេក​ស្ថិត​ជា​នៅ​ភូមិ​តា​អង់កា​តែ​ឃុំ​តា​អង់​ស្រុក​កូន​មុំ​ខេត្ដ​រតនគិរី​នៅជាប់​ផ្លូវជាតិ​លេខ​៧៦​។​

ប្រភព​បានឱ្យដឹងថា​កាលពី​ខែមិថុនា​ឆ្នាំ​២០១៩​មាន​ឈ្មួញ​បី​ក្រុម​ដាក់​គ្រឿងចក្រ​(​អេ​ស្កា​វ​ទ័​រ​)​ចូល​កាយ​ភ្នំ​យក​អាច​ម៌​ដី​ចេញ​ជា​បន្ដបន្ទាប់​ដើម្បី​លក់​ធ្វើ​អាជីវកម្ម​ដោយ​សម្អាងថា​ម្ចាស់​កាន់កាប់​ភ្នំ​នោះ​នៅ​ភ្នំពេញ​មាន​ប័ណ​កម្ម​សិទ្ធ​។​បានអនុញាត​ឱ្យ​ពួកគេ​កាយ​យក​ដី​លក់​និង​បាន​ដី​នោះ​រាបស្មើ​និង​ដងផ្លូវ​។​
ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​ភ្នំ​ដែល​គេ​កាយ​រំលាយ​នោះ​កន្លង​ជា​ភ្នំ​អ​ច្ឆិ​រិ​យ​:​មួយ​ដែល​ពលរដ្ឋ​នៅ​តំបន់​នោះ​តែងតែ​គោរពបូជា​គ្រប់​រដូវ​កាល​គឺ​តាំងពី​ដូនតា​រៀងមក​។​ក៏ប៉ុន្ដែ​មកដល់ពេលនេះ​ភ្នំ​នោះ​ត្រូវគេ​កាប់​ឈើ​អស់​រួច​គាស់​កាយ​ដី​បំផ្លាញ​ស្ទើ​តែ​រលាយ​អស់​ទៅហើយ​។​ចំណែក​អាជ្ញាធរ​នៅ​មូលដ្ឋាន​នៅ​មិនទាន់មាន​វិធានកា​ទប់ស្កាត់​នៅឡើយ​ទេ​។​
លោក​សេក​ហៃ​អភិបាលស្រុក​កូន​មុំ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែតុលា​ឆ្នាំ​២០១៩​បាន​ប្រាប់​អ្នកយកព័ត៌មាន​ប្រចាំ​ខេត្ដ​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ភ្នំ​ដែល​គេ​ដាក់​គ្រឿងចក្រ​យក​ដី​លក់​នៅ​ចំណុច​ខាងលើ​នោះមក​ដល់ពេលនេះ​លោក​នៅ​មិនទាន់​បានដឹងថា​យ៉ាងណា​នៅឡើយ​ទេ​។​
លោក​បាន​បន្ដថា​ករណី​នោះ​លោក​នឹង​ចាត់​កម្លាំង​ឱ្យ​ចុះទៅ​ពិនិត្យមើល​ដល់ទី​តាំង​នោះ​ជាបន្ទាន់​។​ប៉ុន្ដែ​មួយសន្ទុះ​ក្រោយ​ខាង​មន្ដ្រី​ប៉េអឹម​ស្រុក​កូន​មុំ​បាន​និង​ធ្វើដំណើរ​ចុះមក​តាម​បញ្ជា​ចៅហ្វាយស្រុក​មែន​។​តែម​ន្ដ្រី​ប៉េអឹម​នោះមក​ដល់​តែ​ជាង​ពាក់​កណ្ដាលផ្លូវ​ក៏​ទូរស័ព្ទ​មក​អ្នក​អ្នកព័ត៌មាន​បញ្ជាក់​ពី​ដំណើរ​ដើមទង​រួច​ក៏​ត្រឡប់​ទៅ​កន្លែង​វិញ​ទៅ​។​ការខកខាន​មិនបាន​ចុះទៅ​បំពេញភារកិច្ច​តាម​បញ្ជា​របស់​ចៅហ្វាយស្រុក​កូន​មុំ​បែបនេះ​ព្រោះ​មន្ត្រី​ប៉េអឹម​នោះ​បញ្ជាក់ថា​ចាំ​ពួក​ឈ្មួញ​ដាក់​គ្រឿងចក្រ​ចូលធ្វើ​សកម្មភាព​ម្ដងទៀត​ចាំ​លោក​ទៅ​។​

គួរកត់សម្គាល់​ដែរ​ថា​ដីភ្នំ​.​ដី​បឹង​និង​ដីព្រៃ​លម្អរ​រមណីយដ្ឋាន​មួយចំនួន​នៅ​ខេត្ដ​រតនគិរី​មកដល់ពេលនេះ​ត្រូវបាន​អ្នកមានអំណាច​មាន​លុយ​បាន​ចាប់ដៃគ្នា​ចូលកាន់​កាប់​ស្ទើ​តែ​គ្រប់​ទីកន្លែង​ដោយ​សម្អាងថា​មាន​ប័ណ​សម្គាល់​កម្មសិទ្ធិ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​ខេត្ដ​នេះ​៕S/

​ដី​នៅ​តំបន់ភ្នំ​កូន​សេក​ស្រុក​កូន​មុំ​ដែល​ឈ្មួញ​បាន​កាយ​យក​ដី​លក់​ចៅហ្វាយស្រុក​ថា​អត់​ដឹង​(​រូបថត​សុវណ្ណ​)​