​មាន​គេ​ចូល​លួច​វត្ថុ​មានតម្លៃ​ក្នុង​វត្ត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​

1224
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​:​ជួង​ស្នែងក្របី​ដែលជា​វត្ថុ​មានតម្លៃ​នាំយក​ពី​ប្រទេស​ភូមា ដោយ​ព្រះសង្ឃ​ជនជាតិ​អូស្ត្រាលី មក​រក្សាទុក​សម្រាប់​ប្រើ​ក្នុង​វត្ត​ព្រះឥន្ទ​កោសា ត្រូវ​ជន​មិន​ស្គាល់មុខ​ចូល​លួច​យកទៅ​បាត់​។ ករណីនេះ​ប៉ូលិស​មូលដ្ឋាន​បញ្ជាក់់ថា កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដើម្បី​ចាប់ខ្លួន​មក​ផ្តន្ទាទោស​។​

​ជួង​ស្នែងក្របី ត្រូវបាន​អះអាងថា រចនា​ឡើង​ដោយសារ​ធាតុ​ស្ពាន់ លាយ​ជាមួយ​ប្រាក់សុទ្ធ ពី​ប្រទេស​ភូមា ហើយ​នាំយកមក​រក្សាទុក​ក្នុង​វត្ត​ពះ​ឥន្ទ​កោសា​នៃ​ខេត្តសៀមរាប នា​ថ្ងៃទី​២០​ខែ វិច្ឆិកា ឆ្នាំ​២០១៧​។​តាមរយៈ​បកប្រែ​ជា​ភាសារ​ខ្មែរ ព្រះសង្ឃ​ព្រះនាម ឆា លី​គីម ព្រះ​ជន​៧៥​ព្រះវស្សា​ជនជាតិ​អូស្ត្រាលី មាន​សង្ឃដីកា​រថា ជួង​ស្នែង ក្របី ដែលជា​វត្ថុ​មានតម្លៃ​នេះ​មាន​ទំ​ហ៊ំ​០,៥​ម៉ែត្រ កំពស់​០,៣៥​ម៉ែត្រ​ទម្ងន់ ១៥​គី ឡូ​ក្រាម ត្រូវគេ​ចូលមក​លួច​កាល​ព​យប់​ថ្ងៃទី​២៦ ខែមិថុនា​ឆ្នាំ​២០១៨​។
​ក្រោយពេល​បាត់​លោក​ក្នុង​វត្ត​បាន​ទៅប្តឹង​នគរបាល​មូលដ្ឋាន​ឱ្យជួយ​អន្តរាគមន៍​ស្វែងរក​មកវិញ ។​តែ​មក​ទប់​ពេលនេះ​នៅ​មិនទាន់មាន​សញ្ញា​ណាមួយ​ដែល​រំពឹងថា​ឃើញ​វិញ​នោះទេ​។ វត្ថុ​នេះ​ទោះ​មិនដឹងថា នៅ​ស្រុក​ខ្មែរ​មានតម្លៃ​ឬ​យ៉ាងណា តែ​នៅ​ប្រទេស​ភូមា​វិញ មានតម្លៃ​ណាស់​។

ព្រះសង្ឃ​ជនជាតិ​បន្តថា​ប្រសិនបើ​សមត្ថកិច្ច​មិនអាច​រកឃើញ​ទេ​រូបលោក​នឹង​ព្យាយាម​ទៅកាន់​ប្រទេស​ភូមា​ស្វែងរក​ទិញ​មកប្រើប្រាស់​ក្នុង​វត្ត​នេះ​ទៀត​។​ទោះ​ថ្លៃ​បន្តិច​ក៏ដោយ​ប្រសិនបើ​នៅ​ភូមា​អាច​រក​ទិញ​បាន​។​តែ​លោក​យល់ថា មិនអាច​ក្មេង​លួច​ទៅ​លក់​អេតចាយ​នោះទេ ខ្លាចក្រែង​តែមាន​អ្នក​ចង់បាន ហើយ​ជួល​មនុស្ស​ឱ្យចូល​លួច​ទៅ វិញ ព្រោះ​របស់​នេះ​ទុក​នៅ​ផ្នែក​ខាងលើ​នៃ​ព្រះ វិហារ​វត្ត ដែលជា​ទីតាំង​ល្អ​មួយ​។​

​ព្រះសង្ឃ ឆា លី​គីម​បានឱ្យដឹង​ទៀតថា លោក​និមន្ត​មក​គង់នៅ​វត្ត​ព្រះឥន្ទ​កោសា​ហៅ​វត្ត​កណ្តាល​នេះ ៨​ព្រះវស្សា​(៨​ឆ្នាំ​)​មកហើយ​បំណង​ជួយ​ផ្គត់ផ្គង់​ព្រះសង្ឃ​ដែល​ខ្វះខាត​និង​ក្មេង​កំព្រា​ក្នុងការ​រៀនសូត្រ ពេលនេះ​បាន​ជួយ​ជា​បណ្តើរៗ​ខ្លះ​ហើយ​។ រូបលោក​នឹង​គង់នៅ ដើម្បី​ជួយ​ជន​ទីទាល់ រហូត​អស់​ជីវិត នៅ​វត្ត​ខាងលើនេះ ដោយ​មិន​ទៅ​ប្រទេស​ខ្លួន​វិញ​ឡើយ​។​

​យ៉ាងណា​ព្រះសង្ឃ​ជនជាតិ​អូស្ត្រាលី​នៅតែ​សម្តែង​ការសោកស្តាយ​ជួង​ស្នែងក្របី​ដែល​បាន​បាត់​ទៅហើយនោះ និង​សុំឱ្យ​សមត្ថកិច្ច​ជួយ​រក​មកវិញ ព្រោះថា​ជា​របស់​កម្រ ហើយ​ស្រុ​ខ្មែរ​មិនអាច​មាន​។​ក្នុងករណីនេះ ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ​កោសា ព្រះនាម តាត មហា​ទី ពុំ​អាច​សុំ​ការបកស្រាយ​បានទេ ដោយ​ព្រះអង្គ​និមន្ត​ចេញទៅ​ក្រៅប្រទេស តាំងពី​មុនពេល​បាត់​របស់​។​

ចំណែក​នាយ​នគរបាល ប៉ុស្តិ៍​ស្លក្រាម​លោក​អនុសេនីយ៍ឯក​ស៊ ស៊ិន​ណា​រ៉ា បាន​ថ្លែងថា ខាង​លោក​បានទទួល​បណ្តឹង និង​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា ហើយ​ពេលនេះ​នៅ​មិនទាន់មាន​តម្រុយ​ទេ​។ តែ​អាច​និង​គេច​មិន​រួច​ពី​ការ​ប្រ​ម៉ាញ់​របស់​សមត្ថកិច្ច​ឡើយ​៕S/

 

​មាន​គេ​ចូល​លួច​វត្ថុ​មានតម្លៃ​ក្នុង​វត្ត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​