​មាន​ចោរលួច​ឡាន​ទៀតហើយ​នៅ​ខេត្តសៀមរាប​ម្ចាស់​បាន​ត្រឹម​អង្គុយ​យំ​

855
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​រថយន្ត​ប្រភេទ​កាមរី​(​បា​ឡែ​ន​)​មួយគ្រឿង ត្រូវ​ចោ​ចូល​លួច​យក​ពី​បរិវេណ​ផ្ទះ ទៅ​បាត់ស្រមោល ម្ចាស់​បាន​ត្រឹម​អង្គុយ​យំសោក​ស្តាយ​។​ករណី​ចោរ​កម្មនេះ​បាន កើតឡើង​នា​ថ្ងៃទី ៣​ខែ កក្កដា ឆ្នាំ​២០១៨​នៅ​ចំណុច​ភូមិ គោក​ត្នោត ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ដែល​បង្កឡើង ដោយ​ជន​មិន​ស្គាល់មុខ​។​

​មន្ត្រី​អាវុធហត្ថ​ស្រុក​ប្រាសាទបាគង​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ សំ វិសាល ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើត ហេតុ​ខាងលើ ។ រថយន្ត​ម៉ាក​កាមរី​(​បា​ឡែ​ន​) សេរី​2002 ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​សៀមរាប 2A.9132​។​

​មន្ត្រី​បន្តថា ក្នុងករណីនេះ ក្រុម​សមត្ថកិច្ច​ក៏ដូចជា​ជនរងគ្រោះ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ បើ​ប្រទះឃើញ​រថយន្ត​ដូច​ភិនភាគ​ខាងលើ សូមជួយ​ផ្តល់ព័ត៌មាន​ទៅ​សមត្ថកិច្ច​ផង មិន​ថា​តាម​បណ្តា​ខេត្ត​ឬ​ទីណា​នោះទេ​។ ជាមួយគ្នា​នោះ ក៏​សូម​មានការ​ប្រុងប្រយ័ត្ន​ទាំងអស់គ្នា​ផង​៕S/​

​មាន​ចោរលួច​ឡាន​ទៀតហើយ​នៅ​ខេត្តសៀមរាប​ម្ចាស់​បាន​ត្រឹម​អង្គុយ​យំ​

#