​មាន​ជន​ទុច្ចរិត​បង្កើត​Facebook​បន្លំ​ជា​នាយទាហាន​វាយប្រហារ​រាជរដ្ឋាភិបាល

530
ចែករម្លែក
  • 15
    Shares

ដោយ ៖​ឆាយា​នាថ​/​ភ្នំពេញ ៖​សេចក្ដី ប្រកាស ព័ត៌មាន​របស់​ក្រសួងការពារជាតិ​នៅ​ថ្ងៃទី​៤​ខែមេសា ឆ្នាំ ២០១៩ នេះ​បាន​បញ្ជាក់ថា​ថ្មីៗ​នេះ​មាន​ជន​ទុច្ចរិត​មួយចំនួន​បង្កើត​Facebook​បន្លំ​យក​រូប​នាយទាហាន មួយ ចំនួន​ទៅប្រើ​ប្រាស់​ដើម្បី បង្ហោះ រូបភាព និង​ខ្លឹមសារ​ញុះញង់ វាយប្រហារ​មកលើ​រាជរដ្ឋាភិបាល កម្ពុជា ។

ក្រសួង ការពារ ជាតិ ចាត់ ទុក ថា សកម្មភាព ទាំង នេះ គឺ ជា អំពើ ខុស ច្បាប់ ដែល មិន អាច អត់ឱន ឱ្យ បាន ហើយ សូម ស្នើ ស្ថាប័ន មាន សមត្ថកិច្ច ចាត់ វិធានការ តាម ផ្លូវ ច្បាប់ ឱ្យ បាន ម៉ឺងម៉ាត់ បំផុត ។ អ្នក នាំពាក្យ ក្រសួង ការពារ ជាតិ ប្រកាស ថា កងយោធពល​ខេមរភូមិន្ទ រក្សា ជំហរ ស្មោះត្រង់ ការពារ រាជរដ្ឋាភិបាល ស្របច្បាប់ និង សុខ សន្តិភាព របស់ ប្រជាពលរដ្ឋ ។

កងយោធពល​ខេមរភូមិន្ទ ប្រឆាំង ដាច់ ខាត ចំពោះ ការ ប៉ុនប៉ង បង្ក ភាព វឹកវរ ធ្ងន់ធ្ងរ ដល់ សង្គម ក៏ ដូចជា បំផ្លាញ ដល់ សន្តិភាព របស់ ប្រជាពលរដ្ឋ ៕S/​