​មាន​ជំងឺ​ស​សៃ​ប្រសាទ​ព្យាបាល​មិនជា​ចង​.​ក​សម្លាប់ខ្លួន​

651
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៨​នៅ​ភូមិ​ភ្នំ​សំពៅ​លិច​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់​មានការ​ភ្ញាក់ផ្អើល​ដោយមាន​គេ​ប្រទះឃើញ​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លូន​ដោយ​ប្រើ​ខ្សែ​នីឡុង​ចងក​ទៅនឹង​ផ្លានផ្ទះ​របស់ខ្លួន​។​

លោក​រើ​យ ចំរើន​មេបញ្ជាការរង​មូ​ដ្ឋា​ន​អាវុធហត្ថ​ស្រុក​បាណន់​បានឱ្យដឹងថា​អត្តឃាត​ជន​មានឈ្មោះ ខែម​តុលា​ភេទ​ប្រុស​អាយុ​20​ឆ្នាំ​នៅ​ភូមិ​ភ្នំ​សំពៅ​លិច​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​។​មូលហេតុ​ដែលនាំឱ្យ​អត្តឃាត​ជន​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​ដោយ​យក​ខ្សែ​នីឡុង​មក​ចងក​ទៅនឹង​ផ្លានផ្ទះ​ដោយសារ​មាន​ជំងឺ​ស​សៃ​ប្រសាទ​ព្យាបាល​មិនជា​។​

បច្ចុប្បន្ន​សព​អត្តឃាត​ជន​ត្រូវ​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​៕S/