​មាន​ទំនិញ​ចម្រុះ​នាំចូល​ខុស​ខ្លះ​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​

745
ចែករម្លែក

(​បន្ទាយមានជ័យ​)៖​មាន​ទំនិញ​ចម្រុះ​ខុស​ខ្លះ​រួមទាំង​មាន់​ទា​ផង​បាន​នាំចូល​ទាំងថ្ងៃទាំងយប់​ពី​ប្រទេស​ថៃ​មក​កម្ពុជា​តាម​ច្រករបៀង​អូរ​បី​ជាន់ នៅ​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ​។ ប៉ុន្តែ​សមត្ថកិច្ច​និង​កម្លាំងចម្រុះ​ដូចជា​មិន​ទទួលខុសត្រូវ​តាម​តួរ​នាទី​ភារកិច្ច​ទេ គឺ​មិន​ទប់ស្កាត់ មិន​បង្ក្រាប​ឡើយ​។​

​ករណីនេះ លោក​ឧ​ត្ត​ម​សរ​នី​យ៍ ឃួន​ជឿន មេ​បញ្ជ​ការ​យោធា​កងការពារ​ព្រំដែន​វរៈ​សេនា​តូច​លេខ​៥០៣​នៃ​យោធភូមិភាគ​ទី​៥​បាន​ច្រានចោល​ការរិះគន់​និង​ការចោទប្រកាន់​ដែលថា​ពាក់ព័ន្ធ​អង្គភាព​របស់លោក​។​​លោក​មេញ្ជា​ការ​បាន​បកស្រាយ បំភ្លឺ​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១១​សីហា​ថា កម្លាំង​លោក​និង​អង្គភាព​មិនបាន​កាង​ឬ​ឃុបឃិត​នឹង​ឈ្មួញ​នាំ​សត្វ​មាន់​ទា​ជ្រូក គោក្របី​ឬ​ទំនិញ​មកពី​ប្រទេស​ថៃ​ចូល​ប្រទេស​កម្ពុជា​តាម​ច្រករបៀង​ទេ​៕S/​ដោយ​:​ប​.​ជ័យ​

រូបថត :​ទំនិញ​ចម្រុះ​ខុស​ខ្លះ​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់ (​រូប​:​ភ្នំ​ស្វាយ​)