​មាន​ប្រទីប​កើន​ដល់​៣៩​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​បន្ទាយមានជ័យ​ឆ្នាំ​២០១៩

222
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​មាន​ប្រទីប​កើនឡើង​ដល់​៣៩​ប្រទីប​ដែល​ចូលរួម​ប​ណ្តែ​ក​ក្នុង​ស្ទឹង​សិរីសោភ័ណ​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​អក​អំបុក​សំពះ​ព្រះ​ខែ​និង​បណ្តែតប្រទីប​នៅ​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៩​កន្លងទៅ​។​

​យោង​អនុគណៈកម្មការ​ទទួល​បន្ទុក​នៃ​គណៈកម្មការ​រៀបចំ​បុណ្យជាតិ​អន្តរជាតិ​ខេត្តបន្ទាយមានជ័យ​បានឱ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៩​ថាៈ​ប្រទីប​ទាំងនោះ​ត្រូវ​បណ្តែត​ក្នុង​ស្ទឹង​សិរីសោភ័ណ​នៅ​ចន្លោះ​ស្គា​ន​ឈើ​សម្តេចក្រុមព្រះ​។​ស្ពានថ្ម​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​វត្ត​ចម​សទ្ធា​វាស​ក្នុងភូមិ​៣,​ភូមិ​១​និង​ភូមិ​ព្រៃ​ឬ​ស្សី​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ពីថ្ងៃ​ទី​២៧​ខែតុលា​ដល់​ថ្ងៃទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ។​
​ប្រទីប​ទាំងនោះ​រួមមាន​១​ប្រទីប​សាលាខេត្ត​។​២​ប្រទីប​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​៣​ប្រទីប​កងរាជអាវុធហត្ថ​ខេត្ត​។​៤​ប្រទីប​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​។​៥​ប្រទីប​មន្ទីរ​សុខាភិបាល​ខេត្ត​។​៦​ប្រទីប​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​។​៧​ប្រទីប​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​។​៨​ប្រទីប​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​។​៩​ប្រទីប​មន្ទីរ​ការងារ​និង​បណ្តុះបណ្តាល​ខេត្ត​។​១០​ប្រទីប​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​។​

​ទី​១១​ប្រទីប​សាខា​ធនាគារជាតិ​ខេត្ត​។​១២​ប្រទីប​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្ត​។​១៣​ប្រទីប​មន្ទីរ​ពាណិជ្ជក​ម្ម​ខេត្ត​។​១៤​ប្រទីប​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​ខេត្ត​។​១៥​ប្រទីប​មន្ទីរ​ធម្មការ​និង​កិច្ចសាសនា​ខេត្ត​។​១៦​ប្រទីប​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​និតិ​សម្បទារ​ខេត្ត​។​១៧​ប្រទីប​មន្ទីរ​ទេសចរ​ណ៍​ខេត្ត​។​១៨​ប្រទីប​អគ្គីសនី​កម្ពុជា​ខេត្ត​។​១៩​ប្រទីប​ម​ន្ទិ​រ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​។​២០​ប្រទីប​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​ខេត្ត ។ ២១​ប្រទីប​ពន្ធនាគារ​ខេត្ត​។

​ទី​២២​ប្រទីប​មន្ទីរ​មុខងារសាធារណៈ​ខេត្ត​។​២៣​ប្រទីប​មន្ទីរ​ផែនការ​ខេត្ត​។​២៤​ប្រទីប​មន្ទីរ​បរិស្ថាន​ខេត្ត​។​២៥​ប្រទីប​មន្ទីរ​កិច្ចការ​នា​ខេត្ត​រី​។​២៦​ប្រទីប​ម​ន្ទិ​រ​វ​ប្បធ​ម៍​និង​វិចិត្រ​សិ​ល្បះ​ខេត្ត​។​២៧​ប្រទីប​ម​ន្ទិ​រ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​។​២៨​ប្រទីប​សាខា​ពន្ធដារ​ខេត្ត​។​២៩​ប្រទីប​មន្ទីរ​ទំនាក់ទំនង​ជាមួយ​ព្រឺទ្ធសភា​ម​រដ្ឋសភា​និង​អធិការកិច្ច​។​៣០​ប្រទីប​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​។​៣១​រដ្ឋបាល​ក្រុង​សិរីសោភ័ណ​។​៣២​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​។​

​ទី​៣៣​ប្រទីប​រដ្ឋបាល​ស្រុក​មង្គល​បូរី​។​៣៤​ប្រទីប​រដ្ឋបាល​ស្រុក​ព្រ​នេត្រ​ព្រះ​។​៣៥​ប្រទីប​រដ្ឋបាល​ស្រុក​ភ្នំស្រុក​។​៣៦​ប្រទីប​រដ្ឋបាល​ស្រុក​ស្វាយចេក​។​៣៧​ប្រទីប​រដ្ឋបាល​ស្រុក​ថ្មពួក​។​៣៨​ប្រទីប​រដ្ឋបាល​ស្រុក​អូជ្រៅ​។​៣៩​ប្រទីប​ដ្ឋ​បាល​ស្រុក​ម៉​ឡៃ​។

​មន្ត្រីរដ្ឋបាល​ខេត្ត​ន្ទា​យ​មានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២៨​ខែតុលា​ថា :​ដោយសារ​មន្ទីរ អង្គភាព ស្រុក​ក្រុង​ត្រូវមាន​កត​ព្វ​កិច្ច​ចូលរួម​ធ្វើ​ប្រ​ទិ​ប​គ្រប់ៗ​គ្នា​។​ដូច្នេះ​ទើប​រដ្ឋបាលខេត្ត​កាត់បន្ថយ​មិនឱ្យ​មាន​រៀបចំ​តាំង​ពិ​ពរណ៍​ផលិតផល​និង​ស្នាដៃ​នៅ​ពន្លា​ពិ​ពរណ៍​នា​សួន​មានជ័យ​ឬ​វិ​ទិ​កា​ខេត្ត​។​គឺ​ប្រទីប​នៅ​ឆ្នាំ​២០១៩​នេះ បាន​កើនឡើង​ជាង​១០​ប្រទីប​ឯណោះ ៕S/


រូប​ថ​តៈ​មាន​ប្រទីប​កើន​ដល់​៣៩​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​នៅ​បន្ទាយមានជ័យ​ឆ្នាំ​២០១៩ (​ភ្នំ​ស្វាយ )​