​មាន​លិច​ឮថា​វៀតណាម​ចុះមក​ទិញ​គល់​និង​ឬ​សដើមម្រេច​តាម​ចម្ការ​នានា​នៅ​កម្ពុជា​

351
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ថ្មីៗ​នេះ​មាន​លេចឮ​ដំណឹង​ពី​មាត់​ទៅ​មាត់​មួយ​នៅ​តំបន់​ដែលមាន​ដំណាំ​ម្រេច​ច្រើន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ខេត្តក្រចេះ​និង​ខេត្តរតនគិរី​ថា​មាន​ជនជាតិ​វៀតណាម​ចុះមក​ទិញ​គល់​និង​ឬ​ស​ដើម​ម្រេច​នៅតាម​ចម្ការ​នានា​។​

ស្របពេល​ដែល​ផល​ម្រេច​អត់​មាន​ទីផ្សារ​ដោយសារ​វៀតណាម​អត់​ទិញ​ជាង​មួយឆ្នាំ​មកហើយ​។​នេះ​អាចជា​វិច្ឆេទកម្ម​សេដ្ឋកិច្ច​មួយ​ឬ​យ៉ាងណា​នោះទេ​ដើម្បី​បំផ្លាញ​ដំណាំ​ម្រេច​នៅ​កម្ពុជា​។​

ទោះជា​យ៉ាងណា​លោក​ងួន​ឡាយ​ប្រធាន​សមាគម​ម្រេច​ខេត្តកំពត​បាន​ប្រាប់ថា​អ្នក​ដាំ​ម្រេច​នៅក្នុង​ខេត្តកំពត​នេះ​គ្មាន​អ្នកណា​លេចឮ​បាន​លក់​គល់​និង​ឬ​សម្រេច​ឱ្យទៅ​វៀត​នោះទេ​។​តែ​គាត់​(​ងួន ឡាយ​)​ដឹងថា​ឬ​ស​និង​គល់​ម្រេច​គេ​អាចយ​កវា​ទៅ​ផ្សំ​ជាមួយ​ថ្នាំចិនសែ ធ្វើជា​ឪ​សថ​បូរាណ​បាន​។​

លោក​សយ​សូ​ណា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី​បានឱ្យ​រស្មី​កម្ពុជា​ដឹងថា​គ្មាន​បាតុភាព​បែបនេះ​កើតឡើង​នៅក្នុង​ខេត្ត​នេះ​ទេ​។​មានតែ​ឃើញ​ដំណាំ​ម្រេច​មួយចំនួន​ងាប់​នៅតាម​ចម្ការ​ដោយ​ម្ចាស់​ម្រេច​គ្មាន​ការថែទាំ​ទុកចោល​។​

ដោយសារ​ដំណាំ​នេះ​កន្លងមក​អត់​មាន​ទីផ្សារ​។​អ្នក​ដាំ​ម្រេច​ទាំងអស់​បាន​ពឹងផ្អែក​តែ​ទីផ្សារ​វៀតណាម​មួយគត់​។​ដល់ពេល​វៀតណាម​អត់​ទិញ​ម្រេច​ពី​ខ្មែរ​ធ្វើឱ្យ​អ្នក​ដាំ​ម្រេច​ស្ទើរ​បោះបង់​ដំណាំ​នេះ​ចោល​អស់ហើយ​។​

​ថ្នាក់លើ​មាន​តំណាង​រាជរដ្ឋាភិបាល​គាំទ្រ​បាន​នឹង​កំពុង​ប្រញាប់ប្រញាល់​បង្កើត​សហ​ព​ន្ធ័​ម្រេច​កម្ពុជា​ដើម្បី​ចងក្រង​អ្នក​ដាំ​ម្រេច​ទាំងអស់​សំរាប់​ស្វែងរក​ទីផ្សារ​ម្រេច​ដោយ​ខ្លួនឯង​លែង​រណប​តម្លៃ​ពឹង​លើ​ប្រទេសជិតខាង​ទាំងស្រុង​ពេក​៕S/​