​មាន​សតិ​មិន​ប្រក្រតី​ជិះ​កង់​ចេញពីផ្ទះ​វង្វេងផ្លូវ​សមត្ថកិច្ច​ឃាត់​ស្វែងរក​សាច់ញាតិ​

106
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ក្មេងស្រី​ម្នាក់​ខណៈដែល​មាន​សតិ​មិន​ប្រក្រតី​ជិះ​កង់​ចេញពីផ្ទះ​វង្វេងផ្លូវ​រក​ផ្លូវ​ទៅផ្ទះ​វិញ​មិនឃើញ​ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​៣​ឃាត់​ជា​បណ្តោះអាសន្ន​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​។​ករណីនេះ​បានកើត​ឡើង​នៅ​ប៉ុស្តិ៍​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​នោះ​កាលពី​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​ឆ្នាំ​២០១៩​។​

តាម​ការរៀប​រាប់រប​ស់​ក្មេងស្រី​ឈ្មោះ​ចែម​លក្ខិណា​អាយុ​១៨​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រពាំង​នប់​ឃុំ​ក្រាំង​ម្កាក់ស្រុក​អង្គស្នួល​ខេត្តកណ្តាល​ម្តាយ​ឈ្មោះ​សឹង​សំ​អូន​ជា​ស្ត្រី​ម៉េ​ម៉ា​យ​។​ក្មេងស្រី​បន្តថា​កាលពី​យប់មិញ​នាង​ជិះ​កង់​ជិះ​ចេញពីផ្ទះ​ជា​ជាមួយ​គេ​ម្នាក់​មួយគ្រឿង​ហើយ​មិនដឹងថា​មកដល់​កន្លែង​ណា​ទេ​។​

​លោក​ថេ​ង​កុសល​នាយប៉ុស្តិ៍​ចោមចៅ​៣​បានឱ្យដឹងថា​ក្មេងស្រី​ខាងលើ​គេ​ឃើញ​ជិះ​កង់​វង្វេង​នៅ​រង្វង់​មូល​ចោមចៅ​តាំងពីព្រឹក​ព្រលឹម​មក​ម្លេះ​ទើប​នគរបាល​ចរាចរ​ណ៍​ប្រចាំ​គោលដៅ​ពឹង​ឱ្យ​ម៉ូតូ​កង់​បី ដឹក​ជូន​យកមក​ដាក់​ប៉ុស្តិ៍​ចោមចៅ​ជា​បណ្តោះអាសន្ន​និង​សុ​វត្តិភាព​ផង​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ​មក​ទទួល យក​នាង​វិលត្រឡប់​ទៅផ្ទះ​វិញ ៕S/​