​មាន​សូ​នី​តា​និង​ទេព​បូ​ព្រឹក​ចូលរួម​បើក​កម្មវិធី​”yesYouTubeStar”​ឆ្នាំ​២០១៨

1351
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន​Yes seatel​ដែល​ផ្តល់​សេវាកម្ម​ឌីជីថល​ដំបូង​និង​តែមួយគត់​នៅ​កម្ពុជា បានប្រកាស​បើកសម្ពោធ​កម្មវិធី​ថ្មី​របស់ខ្លួន​ឈ្មោះថា «yesYouTubeStar»​នៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ដែល​កម្មវិធី​នេះ​ជា​កិច្ចសហការ​ដៃគូ​ជាមួយនឹង​YouTube​ដើម្បី​ស្វែងរក​អ្នកបង្កើត​ឃ្លី​ប​វីដេអូ​ប្លែកៗ​នៅ​កម្ពុជា ព្រមទាំង​វិធីសាស្ត្រ ក្នុង​រក​ចំណូល​តាម YouTube​ផងដែរ​។​

​ក្នុង​កម្មវិធី​ថ្ងែ​នេះ​លោក Yap Kok Leong​នាយក​ប្រតិបត្តិ​របស់ seatel​បាន​ចូលរួម ជាមួយ​តារាៗ​ដូចជា រា​ជនី​ក្រមា​មាន​សូ​នី​តា​ទេព​បូ​ព្រឹក​និង​អ្នក​ល្បីល្បាញ​លើ​អ៊ីនធឺណិត​មួយចំនួន​ដែល​បានចាប់ផ្តើម​អាជីព​ពួកគេ និង ទទួលបាន​ប្រជាប្រិយភាព តាម​បណ្តាញ​សង្គម ជាពិសេស​តាម​បណ្តាញ YouTube​តែម្តង​។​

​លោក​YabKokLeong​នាយក​ប្រតិបត្តិ​របស់​yesseatel​បាន​មានប្រសាសន៍ថា​៖«YouTube​គឺជា​ចំណុច​ច​ចាប់ផ្តើម​នៃ​ភាពជោគជ័យ​របស់​មនុស្ស​ជាច្រើន​។​តារា​ល្បី​JustinBieber​ដែលមាន​កិត្តិនាម​សុះសាយ​ពេញ​ពិភពលោក​នោះ​ក៏​ធ្លាប់ជា​តារា​YouTube​ម្នាក់​ដែរ​ដែល​លោក​បាន​បង្ហោះ​វីដេអូ​របស់ខ្លួន​ច្រៀង​ជាមួយនឹង​ហ្គី​តា​។ នេះហើយ​ជា​មូលហេតុ​ដែល yes​បង្កើត​កម្មវិធី​yes YouTube Star​មួយ​នេះ​។​

​លោក​បាន​បន្តថា​៖​គោលបំណង​ចម្បង​របស់​យើង​គឺ​ស្វែងរក​នូវ​អ្នកមាន​ជំនាញ​ប៉ិនប្រសប់​ខាង​បង្កើត​ឃ្លី​ប​វីដេអូ​ប្រកបដោយ​គំនិត​ច្នៃប្រឌិត​នៅ​កម្ពុជា​។​ពួកគេ​គ្រាន់​តែមាន​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​មួយ​រួម​ជាមួយនឹង​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​ដើរ​បានល្អ​ប្រសើរ​នោះ​គឺ​ពួកគេ​អាច​ចូលរួមបាន​ទៅហើយ​។​ជាមួយនឹង​ការកើនឡើង​នៃ​ការប្រើប្រាស់​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​នៅ​ប្រទេស​កម្ពុជា​ប្រជាជន​កម្ពុជា​កាន់តែច្រើន​ឡើងៗ​កំពុងតែ​ប្រើប្រាស់​អ៊ីនធឺណិត​រួមទាំង​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​ការមើល​វីដេអូ​អន​ឡាញ​។

​លោក​បាន​បញ្ជាក់ថា​«​តាមរយៈ​កិច្ចសហការ​ជា​ដៃគូ​ជាមួយ YouTube​នេះ ពួកយើង​ចង់​ផ្សព្វផ្សាយ និង​លើកកម្ពស់​ការយល់ដឹង​ថា​អ្នកណា​ក៏ដោយ​ក៏​អាច​រកលុយ​តាម​YouTube​បានដែរ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​តែ​ពួកគេ​មាន​ទេពកោសល្យ​។​ជាមួយ​yes​អ្នកនឹង​ទទួលបាន​បទពិសោធន៍​YouTube​ដែល​ល្អ​បំផុត​នៅ​ទូទាំងប្រទេស​»​។​

សូមជម្រាបថាៈ​កម្មវិធី yes YouTube Star​បាន​បើក​ការចុះឈ្មោះ​ចាប់ពីពេលនេះ​រហូតដល់​ថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១៨​។ អ្នក​ដែលមាន​អាយុ ៧ ឆ្នាំ​ឡើងទៅ ដែល​អាច​រាំ ច្រៀង ឬ សំដែង​ត្លុក​កំប្លែង អាច​ចូលរួមបាន​ឲ្យ​តែ​ជា​អ្នកស្នាក់នៅ​អចិន្ត្រៃយ៍​នៅ​ប្រទេស​កម្ពុជា​។​

អ្នកឈ្នះ​ម្នាក់​នឹងត្រូវ​បានជ្រើសរើស​ដោយ​ការបោះឆ្នោត​តាម​ការផ្ញើ​សារ​SMS ហើយ​អ្នកឈ្នះ​នឹង​ទទួលបាន​លុយ​សុទ្ធ​ចំនួន ៥០,០០០ ដុល្លារ​សហរដ្ឋអាមេរិក បើសិនជា​ការប្រកួត​ក​ម្ម​វិធី​ពី​ដើម​ដល់​ចប់​ទទួលបាន​សារ​បោះឆ្នោត​ចំនួន ៥ លាន​សារ​។

ដើម្បី​ចុះឈ្មោះ​ចូលរួម​អ្នក​គ្រាន់តែ​ថត​វីដេអូ​ផ្ទាល់ខ្លួន (​ច្រៀង រាំ ឬ​ធ្វើ​កំប្លែង​) ទៅកាន់​ទំព័រ Facebook“yeskh”​ហើយ​ជ្រើសរើស​“signup”​បន្ទាប់មក​បំពេញ​ព័ត៌មាន​របស់ខ្លួន​ហើយ​ភ្ជាប់​ជាមួយនឹង​វីដេអូ​ដែល​ខ្លួន​បានធ្វើ​ជាការ​ស្រេច​។​អ្វីដែល​អ្នក​គួរ​ធ្វើ​បន្ទាប់ពី​ការចុះឈ្មោះ​នោះ​គឺ​ហៅ​ឲ្យ​មិត្តភក្តិ​ជួយ​បោះឆ្នោតឱ្យ​ក៏​ជួយ​មើល​វីដេអូ​របស់​អ្នក​លើ​yeskh​នៅលើ​YouTube​ផងដែរ​។​ដើម្បី​បោះឆ្នោត​អ្នក​គ្រាន់តែ​ផ្ញើ​សារ​លេខ​កូដ​របស់​បេក្ខជន​ដែល​អ្នក​ពេញចិត្ត​ទៅកាន់​លេខ​០១៨៨០០០០១៨​។​

​អតិថិជន​yes​ចំណាយ​១​សេន​ក្នុង​មួយ​សារ​ហើយ​ចំណែក​អតិថិជន​ប្រព័ន្ធ​ផ្សេង​ចំណាយ​៥​សេន​ក្នុង​មួយ​សារ​។​ដើម្បី​ធ្វើ​ឲ្យ​ការចូលរួម​YouTubeStar​កាន់តែ​ងាយស្រួល​ជាង​មុន​yes​បានផ្តល់​ប្រូ​ម៉ូ​សិន​ពិសេស​មួយ​គឺ​អតិថិជន​yes​ដែល​ប្រើ​គម្រោង​yesone​ហើយ​ទិញ​កញ្ចប់​អិន​ធឺ​ណិ​ត​ប្រចាំ​សប្តាហ៍​ឬ​ប្រចាំខែ​អាច​មើល​YouTube​ម៉ា​សេរី​ដោយ​ឥត​គិតលុយ​ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង ៦​ព្រឹក​ដល់ ៦​ល្ងាច​។

ដើម្បី​អបអរសាទរ​ការបើក​ដំណើរការ​កម្មវិធី​នៅ​ផ្សារ​ទំនើប​អ៊ី​អន​yes​ក៏​ផ្តល់ជូន​កម្មវិធី​ពិសេស​មួយទៀត​ទិញ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​១​ថែម​ជូន​១​សំរាប់​គ្រប់​អតិថិជន ដែល​ចង់​ដំឡើង​ល្បឿន អ៊ី​ន​ធឺ​ណែ​ត​កំរិត​4G ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​កុំ​ភ្លេច​ទិញ​ទូរស័ព្ទ​ថ្មី​ជូន​ឪពុកម្តាយ​បងប្អូន​ពេល​ត្រលប់​ទៅ​ស្រុកកំណើត​វិញ​។ តម្លៃ​ទូរស័ព្ទ​គឺមាន​ចាប់ពី ២៥$​ឡើងទៅ​។

​វា​ជា​កាដូ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ឪពុកម្តាយ មីង​ពូ និង​អ្នក​ដែល​មិនទាន់មាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់​។ ទូរស័ព្ទ​នេះ​ក៏បាន​ភ្ជាប់​មកជា​មួយ​ប្រូ​ម៉ូ​សិន​អ៊ីនធឺណិត​ទិន្នន័យ​៣០០MB​ក្នុង​មួយថ្ងៃ​សម្រាប់​រយៈពេល​១៨០​ថ្ងៃ​ព្រមទាំង​លុយ​ក្នុង​គណនី​ទូរស័ព្ទ​ថែមទៀត​ផង​៕S/

​ចំណងជើង​រូ​បថ​តៈ​Yes seatel​ប្រកាស​បើកសម្ពោធ​កម្មវិធី​ថ្មី​របស់ខ្លួន ឈ្មោះថា « yes YouTube Star»​នៅ​ផ្សារ​ទំនើប​អ៊ី​អន សែន​សុខ​។​កម្មវិធី​នេះ​ជា​កិច្ចសហការ​ដៃគូ​ជាមួយនឹង YouTube ដើម្បី​ស្វែងរក​អ្នកបង្កើត​ឃ្លី​ប​វីដេអូ​ប្លែកៗ​នៅ​កម្ពុជា ព្រមទាំង​វិធីសាស្ត្រ ក្នុង​រក​ចំណូល​តាម YouTube ផងដែរ​។​(​រូប សុផល​)