​មិនចេះ​ហែល​ទឹក​ចុះ​រើស​ឆ្នាំង​សាក​ទូរស័ព្ទ​ក្រោមផ្ទះ​លង់​ស្លាប់​

394
ចែករម្លែក
  • 19
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​យុវជន​ម្នាក់​មិនចេះ​ហែ​លឹក​បែរជា​ចុះ​រើស​ឆ្នាំង​សាក​ទូរស័ព្ទ​ក្រោមផ្ទះ​បណ្ដាលឱ្យ​លង់ទឹក​ស្លាប់​។​កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​២៨ ខែ​មិនា ឆ្នាំ​២០១៩ ចំណុច​ក្រោមផ្ទះ​លេខ​74​សេ ផ្លូវ​R6 ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​សព​មានឈ្មោះ ប៉ូង ដុស ភេទ​ប្រុស ជនជាតិខ្មែរ អាយុ​២១​ឆ្នាំ មុខរបរ និង ស្នាក់នៅ​មិន​ពិត មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ឈើទាល​ឃុំ​តា​ភេ​ម​ស្រុក​ត្រាំកក់​ខេត្តតាកែវ​។​សមត្ថកិច្ច​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ​កោសល្យវិច័យ​ដឹងថា​សព​សព​រងគ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែនហើយ​សព​បានប្រគល់​ឱ្យ​ក្រុម​គ្រួរ​សា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕S/​