​មិនដឹង​មាន​វិបត្តិ​អ្វី​បុរស​ម្នាក់​រត់​ចូល​រថយន្ដ​បណ្ដាលឱ្យ​រថយន្ដបុក​ស្លាប់​

71
ចែករម្លែក

ដោយៈ​សម្បត្តិ​/​ភ្នំពេញ​៖​បុរស​ម្នាក់​មិនដឹងថា​មាន​វិបត្ដិ​អ្វី​បានជា​សម្រេច​ចិ​ត្ដ​ធ្វើ​អត្ដ​ឃាត​ដោយ​រថយន្ដ​រត់​ចូល​រថយន្ដ​ក្រឡុក​ស៊ីម៉ងត៍​កំពុង​បើកបរ​តាមផ្លូវ​បណ្ដាលឱ្យ​រថយន្ដបុក​ស្លាប់​ភ្លាមៗ​មួយ​រំពេច​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​លើផ្លូវ​ថៃ​ហ្គ័​រ​ភូមិ​កោះក្របី​សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ​កាលពី​រសៀល​ថ្ងៃទី​២៣​ខែមេសា​ឆ្នាំ​២០២០ ។​

​សាកសព​ជនរងគ្រោះ​មិន​ស្គាល់​អត្ដ​សញ្ញា ណ​នោះទេ​។​ដោយឡែក​បុរស​បើកបរ​តៃកុង​រថយន្ត​ឈ្មោះ អ៊ិន ផល្លី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ បើកបរ​រថយន្ត ស្នាក់នៅ​សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ ស្រុក​ស្វាយជ្រំ​ខេត្តស្វាយរៀង​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​វាស់វែង​និង​អូស​រថយន្ដ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​គរ​បាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​។​ដោយឡែក​សាកសព​ត្រូវបាន​យកទៅ​តម្កល់​នៅ​វត្ដ​ទឹក​ថ្ល​រងចាំ​ក្រុមគ្រួសារ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/​